ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​បន្ដ ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រជាជន​គន្លឹះ​ដែល​ប្រឈមមុខ​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ នៅ​ហាង​ស្វាយមាស ភោជនីយដ្ឋាន​ផ្ទះ​គន្ធាយ និង​មណ្ឌល​កម្សាន្ត​ផ្លា​ទី​នឹមKTV នា​ក្រុង​សៀមរាប ខេត្តសៀមរាប

នៅ​ល្ងាច​ថ្ងៃអង្គារ ១២កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចាប់ពី​ម៉ោង៥:១៥ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​បន្ដ ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រជាជន​គន្លឹះ​ដែល​ប្រឈមមុខ​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ នៅ​ហាង​ស្វាយមាស ភោជនីយដ្ឋាន​ផ្ទះ​គន្ធាយ និង​មណ្ឌល​កម្សាន្ត​ផ្លា​ទី​នឹមKTV នា​ក្រុង​សៀមរាប ខេត្តសៀមរាប។ ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ​និង​ជា​ប្រធាន​/តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោកនាយក​ប្រតិបត្តិ​អង្គការAHFប្រចាំ​កម្ពុជា និង​អស់លោក លោកស្រី​តំណាង​អង្គការRHAC, PSI, FHI360 ព្រមទាំង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

បន្ទាប់ពី​ការ​ស្វាគមន៍ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រុម​បេសកកម្ម​អន្តរក្រសួង​ចុះ​ដល់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​បង្ការ​កុំឱ្យ​ឆ្លង​មេរោគ​អេដស៍។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី​បាន​សាកសួរ​អ្នកគ្រប់គ្រង​អំពី​បញ្ហា​សុខភាព ការ​ចុះឈ្មោះ​ដើម្បី​ទទួល​បាន​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម(បសស) ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល(មសស) វិធីការ​ពារ​ពី​ការ​ឆ្លង​មេរោគ​អេដស៍ និង​ការ​ទទួល​បាន​សេវា​បង្ការ​អេដស៍​របស់​បុគ្គលិក។ បន្ថែម​លើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា វិធី​ល្អ​ដើម្បី​កុំឱ្យ​ឆ្លង​អេដស៍​គឺ​ការ​បង្ការ​ដោយ​ការប្រើ​ស្រោមអនាម័យ​ជាប់​ជានិច្ច។ ប៉ុន្តែ បើ​សង្ស័យ​ថា​អាច​ឆ្លង​មេរោគ​អេដស៍​ត្រូវ​ប្រញាប់​ទៅ​ធ្វើតេស្ត។ បើ​មាន​លទ្ធផល​តេ​ស្ត​វិជ្ជមាន​នឹង​ទទួល​បានការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​ផង​ដែរ។

មុននឹង​បញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទីកន្លែង​សេវា​កម្សាន្ត​ដែល​មាន​រក្សា​ស្រោមអនាម័យ​ត្រូវលើ​កសរសើរ​ដោយ​បាន​ចូលរួម​ក្នុង​ការ​បង្ការ​ការ​ចម្លង​មេរោគ​អេដស៍។

នៅទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី​បាន​ផ្តល់​ប័ណ្ណសរសើរ សារាចរ​ស្តី​ពី​ការជំរុញ​ការប្រើ​ប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន១០០%ដើម្បី​បង្ការ​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ព្រមទាំង​ស្រោមអនាម័យ​ដល់​អ្នកគ្រប់គ្រង​ទីតាំង​ទាំង៣កន្លែង​ផង​ដែរ។