នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា មានកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ ដល់ក្រុមសិស្ស-និស្សិត មហាវិទ្យាល័យមគ្គុទេស៍ទេសចរណ៍ដោយមានការសហការណ៍រៀបចំដោយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានអ្នកចូលរួមប្រមាណជា ៨០នាក់។ កិច្ចប្រជុំមានគោលបំណងសំខាន់ គឺធ្វើការផ្សព្វផ្សាយ ពីស្ថានភាពការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ក្រុមដែលងាយរងគ្រោះដោយសារជំងឺអេដស៍ និងមេរោគអេដស និងការឆ្លើយតបរបស់ថ្នាក់ជាតិទៅនឹងបញ្ហាទាំងអស់នេះ។ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី ជាវាលឃ្មិនក្នុងការធ្វើបទបង្ហាញ បានបញ្ជាក់ថា ការចូលរួមរបស់សិស្ស-និស្សិត ដែលជាយុវវ័យពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដសនៅកម្ពុជា ព្រោះយុវជនជាកម្លាំងស្នូលក្នុងការផ្សព្វផ្សាយបន្តពីពត៌មានទៅកាន់អ្នកដទៃ និងខ្លួនគេផ្ទាល់អាចការពារខ្លួន និងគេចផុតពីមេរោគនេះ។ គួរបញ្ជាក់ផងដែរថា ស្ថានភាពការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ដោយអត្រាឆ្លងមេរោគអេដស៍ខ្ពស់ស្ថិតក្នុងក្រុមមនុស្សដែលមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ មានអត្រាឆ្លងប្រមាណ ០.៧% ក្នុងឆ្នាំ ២០១៣ ដែលក្នុងនោះមានក្រុមប្រឈមមុខខ្ពស់ដោយសារជំងឺអេដស៍រួមមានក្រុមបុរសស្រឡាញ់បុរស អ្នកបម្រើការកន្លែងកំសាន្តសប្បាយ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។ ជាលទ្ធផល អ្នកចូលរួមបានទទួលនូវចំណេះដឹងមូលដ្ឋាន និងពត៌មានទូទៅពីបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ យល់ដឹងពីវិធានការក្នុងការពារខ្លួនឱ្យជៀសផុតពីមេរោគអេដស៍ និងជំងឺអេដស៍ និងយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ និងសហគមន៍ទាំងមូល។

.jpg)