យោងតាមអនុក្រឹត្យលេខ១០៩ អនក្រ-បក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាយកដ្ឋាន បង្ការ ថែទាំ និង គាំទ្រមានភារកិច្ចនិង ការទទួលខុសត្រូវដូចតទៅៈ
- ទាក់ទង និង សហការជាមួយភាគីពាក់ព័ន្ឋគ្រប់ជាន់ថ្នាក់ ដើម្បីត្រួតពិនិត្យប្រសិទ្ឋិភាពនៃការគ្រប់គ្រង និង ជំនាញបច្ចេកទេសដែលទាក់ទងនឹងសេវាកម្ម បង្ការ ថែទាំ និង គាំទ្រ
- អភិវឌ្ឍ និង រក្សាសម្ភារៈឧបទេស សម្ភារៈហ្វឹកហ្វឺននៅថ្នាក់ជាតិ និង អន្តរជាតិ
- ធ្វើផែនការសម្រាប់ហ្វឹកហ្វឺនដល់បណ្តាញដែលធ្វើការងារអេដស៍ជាពហុវិស័យ
- សម្របសម្រួលជាមួយផ្នែកពាក់ព័ន្ឋដើម្បីកំណត់ស្តង់ដា និង អភិវឌ្ឍសម្ភារៈសម្រាប់ហ្វឹកហ្វឺន
- សម្របសម្រួលការបង្កើនសមត្ថភាពដល់អ្នកធ្វើការងារអេដស៍ទាំងអស់
- ត្រួតពិនិត្យ និង វាយតម្លៃប្រសិទ្ឋិភាពនៃសកម្មភាពហ្វឹកហ្វឺន
- ធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង ប្រចាំឆ្នាំ
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការ អ.ជ.ប.ជ.អ ប្រគល់ជូន។