ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យដឹងថាមនុស្សណាម្នាក់ផ្ទុកមេរោគអេដស៍?

១. ដើម្បីឲ្យ​ដឹង​ថា​នរ​ណា​ម្នាក់​ផ្ទុក​មេ​រោគ​អេដស៍​ឲ្យ​បាន​ពិត​ប្រា​កដ គឺ​មាន​តែ​ការ​ធ្វើ​តេស្ត​ឈាម​ទេ​ទើប​អាច​ធ្វើ​សេច​ក្តិ​សន្និ​ដ្ឋាន​បាន  ហើយ​ការ​ធ្វើ​តេ​ស្ត​ឈាម​នេះ​គឺ​ធ្វើ​ឡើង​តែ​ម្តង​គត់​ គឺ​មិន​ធ្វើ​ច្រើន​ដង​នោះ​ទេ។  

២. ការ​ធ្វើ​តេស្ត​ឈាមដើម្បីចង់ដឹងពីស្ថានភាពផ្ទុកមេរោគ​អេដស៍​របស់​នរ​ណា​ម្នាក់​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មគ្រ័​ចិត្ត និង រក្សា​ការ​សម្ងាត់ និង ដោយ​មាន​ការ​ផ្តល់​ប្រឹ​ក្សា​នៅ​មុន​ពេល និង​ ក្រោយ​ពេល​ធ្វើ​តេស្ត​ផង​ដែរ។

៣. ការ​ធ្វើ​តេស្ត​ដោយ​បង្ខំ ឬ ដោយ​តម្រូវ​គឺ​ជា​អំ​ពើ​ខុស​នឹង​ច្បាប់​ស្តី​ពី​ការ​បង្ការ និង ការប្រយុទ្ធទប់ស្កាត់​កា​ររីក​រាល​ដាល​មេ​រោគ​អេដស៍​/​ជំ​ងឺ​អេដស៍     នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

៤. ប្រ​ជា​ពល​រដ្ឋ​អាច​ស្វែង​បាន​នូវ​សេ​វា​ផ្តល់​ប្រឹ​ក្សា និង ធ្វើ​តេ​ស្ត​ឈាម​រក​មេ​រោគ​អេដស៍​ដោយ​ស្មគ្រ័​ចិត្ត និង រក្សា​ការ​សម្ងាត់​ចំ​នួន ២៥៣ កន្លែង​នៅ​ទូ​ទាំង​ប្រ​ទេស​​កម្ពុជា។

៥. ប្រ​សិន​បើ​អ្នក​ឋិត​នៅ​ក្នុង​ស្ថាន​ភាព​ដូច​ខាង​ក្រោម​អ្នក​គួរ​តែ​ទៅ​ធ្វើ​តេ​ស្ត​ឈាម​រក​មើល​មេ​រោគ​អេដស៍ៈ

    - ធ្លាប់ ឬ កំពុងមានដៃគូរួមភេទច្រើន

    - ធ្លាប់បញ្ចូលឈាមពីមុនមក

    - ធ្លាប់ ឬ ឧស្សាហ៍កើតជំងឺកាមរោគ

   ​ - ធ្លាប់ ឬ កំពុងប្រើប្រាស់គ្រឿងញៀន

    - ស្រ្តីមានផ្ទៃពោះ ដែលស្វាមីខិតនៅក្នុងស្ថានភាពខាងលើ

៦. ការ​ដឹង​បាន​ឆាប់​ពី​ស្ថាន​ភាព​ផ្ទុក​មេ​រោគ​អេដស៍ មាន​ប្រ​យោជ​ន៍​ខ្លាំង​ណាស់​ ក្នុង​ការ​ទ​ទួល​បាន​នូវ​សេ​វា​ថែ​ទាំ និង ព្យា​​បាល​​បាន​​ទាន់​​ពេ​ល​វេ​លា​ដើម្បី​រក្សា​ប្រព័ន្ធ ភាព​ស៊ាំ​ការ​ពារ​សារ​ពាង្គ​កាយ​មនុស្ស​ឲ្យ​នៅ​រឹង​មាំ​ជា​និច្ច ក្នុង​ការ​ទប់​ទល់​ប្រ​ឆាំង​នឹង​មេ​រោគ​អេដស៍។