ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សាររបស់ឯកឧត្តមប្រធាន

សារពីឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង 
ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏

 

គេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សូមសំដែងស្វាគមន៍ប្រិយមិត្រ ។ ខ្ញុំ​មាន​ក្តី​សង្ឃឹម​យ៉ាង​​មុត​​មាំ​​ថា​​អស់​លោក​-​លោក​ស្រី​នឹង​ចាប់​​អា​រម្មណ៍​​ជា​មួយ​នឹង​​ព័ត៌​មាន​​ស្តី​ពី​​មេ​រោគ​​​អេដស៍​​និង​​ជំ​​ងឺ​​អេដស៍​​ដែល​អស់​លោក​-​លោក​ស្រី​កំ​ពុង​តែ​​ត្រូវ​ការ និង ចង់​បាន ។

 

អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​គឺ​ជា​ស្ថា​ប័ន​កំ​ពូល​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​​មាន​តួ​នា​ទី និង ការ​ទ​ទួល​ខុស​ត្រូវ​ក្នុ​​ង​ការ​​ត្រួត​​​ពិ​និត្យ​​​និន្នា​​ការ​​នៃ​​​ការ​​រាល​​​​ ដាល​​​​មេ​​រោគ​​​​អេដស៍​ ​និង​ ជំងឺ​អេដស៍ និង ដឹក​​នាំ​​​ព្រម​​ទាំង​​​គ្រប់​​គ្រង​​​កា​រ​ឆ្លើ​យ​​តប​​ជា​តិ​​​ទូ​លំ​​​ទូ​​លាយ​ និង ព​ហុ​​វិ​ស័យ​​​​ទៅ​​នឹង​​​​មេ​​រោគ​​​អេដស៍​ និង​​​​ជំ​​ងឺ​​​​អេដស៍។​​ លើស​​​ពី​​​នេះ​​​​​ទៅ​​​ទៀត​​ ​​​អា​ជ្ញា​​​ធរ​​ជាតិ​​​​ប្រ​យុទ្ធ​​​នឹង​​​ជំ​ងឺ​​​អេដស៍​​ក៏​​ដើរ​​តួ​ជា​​​មជ្ឈ​​មណ្ឌល​ ​ព័ត៌​​មាន​​​ស្តី​ពី​​​មេ​រោគ​​អេដស៍ ​និង​ ជំ​ងឺ​​អេដស៍​​​ដែល​​​ម​នុស្ស​​​​គ្រប់​​រូ​ប​​អាច​​​ប្រើ​​​​ប្រាស់​​​បាន ។​​  អា​ស្រ័យ​​​ហេតុ​​​នេះ​ ​យើង​​​នឹង​​​ព្យា​​យាម​​​បំ​រើ​​ប្រ​​ជា​​ព​ល​​រដ្ឋ​​​​ទាំង​​​ក្នុង​​ និង ក្រៅ​​ប្រ​ទេស​​​ ដោ​យ​​​ផ្តល់​​​នូវ​​​​ព័ត៌​មាន​​​ស្តី​​ពី​​​មេ​​រោគ​​​អេដស៍​​​ឲ្យ​​បាន​​ច្រើន​​តាម​​លទ្ធ​​ភាព។

 

គោល​​បំ​ណង​​នៃ​​គេ​ហ​​ទំ​ព័រ​​នេះ​គឺ​អាច​​ឲ្យ​​ប្រ​ជា​​ធល​​រដ្ឋ​ និង អង្គ​ការ ​ស្ថាប័ន​ ។ល។​ ដែ​ល​​​​កំ​​​​ពុង​​​​​​​ឆ្លើយ​​​ត​ប​​​ទៅ​​​​នឹង​​​​​មេ​​​​រោ​គ​​​​​អេដស៍​ និង​ ជំ​​ងឺ​​​​​អេដស៍​​​​​ទាំង​​​​​នៅ​​​​ក្នុង​​​​​ប្រ​​​ទេស​​​​ និង ក្រៅ​​​​​​ប្រ​​​​​ទេស​​​​​​​​​ចែ​ក​​​​​​រំ​​​លែក​​​​​​​​ព័​ត៌​​​​​​​មា​ន​​​​​​គ្នា​​​​​ទៅ​​​វិ​ញ​​​​ទៅ​​​​មក​​​​ និង​​ ដើ​ម្បី​​​​​ក​​សាង​​​ និង រក្សា​​​​ទុក​​​នូវ​​​ចំ​​ណេះ​​​​ដឹង​​​ស្តី​​​ពី​​​​​ការ​​​​រាល​​​​ដាល​​ និង​ ការ​​​ឆ្លើយ​​​​តប​​​ទៅ​​​​នឹង​​​​មេ​​​រោគ​​​អេដស៍​ និង ជំ​​ងឺ​​​អេដស៍។

 

ជា​ពិ​សេស​គេ​ហ​ទំ​ព័រ​​អា​ជ្ញា​​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ក៏​មាន​កម្ម​វត្ថុ​ដើម្បី​​ ជួយ​​​សម្រួល​​ដល់​ការ​ចែក​​ចាយ​​នូវ​ព័ត៌​មាន​​ស្តី​ពី​​​មេ​​រោគ​អេដស៍​ និង ជំ​ងឺ​​អេដស៍ ដើម្បី​​​ចែក​រំ​លែ​ក​​នូវ​​មេ​​រៀន​​​​ជា​​​បទ​​​​​ពិ​​​សោ​ធ​ន៍​​​ស្តី​​ពី​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​នឹង​​​​មេ​រោគ​​​​អេដស៍​ និង​​ជំ​ងឺ​អេដស៍ ​ដើម្បី​​​ជំ​រាប​​​​​ជូន​​​​អ្ន​ក​​ប្រើ​​ប្រាស់​នូវ​​​ដំ​ណឹង​​ ​និ​ង​​ព្រឹត្ក​ការណ៍​​​នានា​​ និង​ដើម្បី​​លើក​​​ទឹ​ក​ចិ​ត្ត​​​​បើក​​​ឲ្យ​​មាន​​​ការ​​ពិ​ភា​ក្សា​​​​ផង​​ដែរ​។

 

ក្នុង​នាម​ជា​ប្រ​ធាន​អា​ជ្ញា​​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ខ្ញុំ​មាន​ជំ​នឿ​យ៉ាង​មុត​មាំ​ថា​​តាម​រយៈ​គេ​​ហ​​ទំ​ព័រ​នេះ​​អស់​លោក​-​លោក​ស្រី​នឹង​មាន​ឱ​កាស​ដឹង​បាន​ច្បាស់​លាស់​​​ពី​​អ្វី​​ដែល​​​អា​ជ្ញា​​​ធរ​ជាតិ​​​ប្រ​​យុទ្ធ​​​នឹង​​​ជំ​ងឺ​អេដស៍​​​​បា​ន​​ធ្វើ​​​ និង​កំពុង​​តែ​ធ្វើ ​ហើយ​​ក៏​អាច​លើក​ជា​​សំ​នួរ​​ម​ក​​យើង​ខ្ញុំ​​វិញ​​​ផង​​ដែរ​​ ។​ លើស​ពី​​នេះ​​​ទៀត​​​គេ​ហ​​​​ទំ​ព័រ​​​អា​ជ្ញា​​ធរ​​ជាតិ​​​ប្រ​យុទ្ធ​​​នឹង​ជំ​ងឺ​​អេ​ដស៍​ នឹ​ង​ភ្ជាប់​​​អស់​​​លោក​​​-​​​លោក​​​ស្រី​​​​​ទៅ​​​​​​​កា​​​​ន់​​​គេ​​ហ​​​​​​ទំ​ព័​រ​​ដ​​ទៃ​​​​​ទៀ​​ត​​ដែ​ល​​ជា​​​ដៃ​គូ​​​ការ​​ងា​រ​​ប្រ​​យុទ្ធ​​​នឹ​ង​​ជំ​​ងឺ​​អេ​​ដ​ស៍​​រ​ប​ស់​​​អា​​ជ្ញា​​ធរ​ជាតិ​​​ប្រ​​យុទ្ធ​នឹ​ង​ជំ​ងឺ​អេដ​ស៍​​នៅ​​កម្ពុជា​​ផង​ដែរ។

 

សូម​អស់​​លោ​ក​-​លោក​​ស្រី​ទស្ស​នា និង អាន​គេ​ហ​ទំ​ព័រ​របស់​យើង​ខ្ញុំ នឹង​ទំ​នាក់​ទំ​នង​​មក​​យើង​ខ្ញុំ​អំ​ពី​ចំ​ណាប់​អា​រម្មណ៍​របស់​អស់​លោក​-​លោក​​ស្រី ។ យើង​​ខ្ញុំ​​ក៏​ចង់​​ដឹ​ង​ផង​​ដែ​រ​​នូវ​​បញ្ហា​​​នា​នា​​ដែល​​អស់​​លោក​-​​លោ​ក​​​ស្រី​​គិត​ ​ថា​​យើង​​ខ្ញុំ​​គួរ​​គិត​​គូរ​បន្ថែ​ម​ទៀត​អំ​​ពី​គេ​ហ​ទំ​ព័រ​នេះ។

 

សូម​អស់​លោក​-​លោក​​ស្រីរីក​រាយ​ជា​មួយ​នឹង​គេ​ហ​ទំ​ព័រ​របស់​យើ​ងខ្ញុំ។ សម្រាប់​ការ​ផ្តល់​​យោ​បល់ ការ​សុំ​បំ​ភ្លឺ​នា​នា។ល។ សូម​ទាក់​ទង​មក​លេ​ខា​ធិការ​ដ្ឋាន​​អា​ជ្ញា​​ធរ​​ជាតិ​​ប្រ​​យុទ្ធ​​នឹង​​ជំ​ងឺ​ អេដស៍​តាម​រយៈ​ទូរ​ស័ព្ទ​/​ទូរ​សារ​លេខៈ ៨៥៥ (០) ២៣​ ៨៨២ ២៤១៧ ឬ តាមរយៈអ៊ីមែល info@naaa.gov.kh