ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ស្រោមអនាម័យគឺនៅតែជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍នៅកម្ពុជា

១. ស្រោមអនាម័យគឺនៅតែជាអាវុធដ៏មានប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​ចម្លង​មេ​រោគ​អេដស៍​នៅ​កម្ពុជា
 
. ត្រូវប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ និង ឲ្យបានជាប់លាប់បំផុត
     ២.១. ត្រូវចេះជ្រើសរើសស្រោមអនាម័យ​មក​ប្រើ​ប្រាស់ (គឺ​​ជា​​ស្រោម​អ​​នា​​ម័​យ​ស​ម្រាប់​​បង្ការ​​ការ​​ចម្លង​មេ​រោគ​អេដស៍)
     ២.២. ត្រូវ​ចេះ​ត្រួត​ពិ​និត្យ​គុណ​ភាព​របស់​ស្រោម​អ​នា​ម័យ
              - មិន​ទាន​ហួស​​កាល​បរិច្ឆេ​ទកំ​ណត់​ឲ្យ​ប្រើ​ប្រាស់
              - មាន​ទឹ​ក​រំអិល
              - បាន​រក្សា​ទុក​នៅ​ក្នុង​កន្លែង​ដែល​មិន​ត្រូវ​កំ​ដៅ​ថ្ងៃ ឬ កំដៅ​នានា
      ២.៣. ត្រូវ​ចេះ​ប្រើ​ប្រាស់​ឲ្យ​បាន​ច្បាស់​លាស់
              - ហែក​ស្រោម​អនា​ម័យ​ប្រើ​តែ​ក្នុង​ពេល​ដែល​ខ្លួន​មាន​បំ​ណង​ចង់​ស៊ក​បញ្ចូល​លិង្គ​​ទៅ​​ក្នុង​​ផ្លូវ​ភេទ​តែ​ប៉ុណ្ណោះ
              - មុន​ហែក​ស្រោ​ម​អ​​នា​ម័យ​​ប្រើ ត្រូវ​រុញ​ស្រោម​អ​នា​ម័យ​ឲ្យ​ទៅ​មួយ​ចំ​ហៀង​ ហើយ​ប្រើសា​ច់ដៃដើម្បីហែកកញ្ចប់ស្រោម (មិន​ត្រូវ​ប្រើ​ក្រ​ចក​ដៃ​ទេ)
 

               - ពេល​ហែ​កបាន​ហើយ ត្រូវ​រុញ​ស្រោម​អ​នា​ម័យ​ឲ្យ​លៀន​ចេញ​ពី​ស្រោម រួច​យ​ក​ម្រាម​ដៃ​ទៅទាញ​ស្រោមអនាម័យ​ចេញ​ពី​កញ្ចប់ ​(មិន​ត្រូវ​ប្រើ​ក្រ​ចក​ដៃ​ទេ)
              - ត្រូវ​ពាក់​ស្រោម​អ​នា​ម័យ​ភ្លាម​ដោយ​ពន្លា​ស្រោម​អ​នា​ម័យ​ទៅ​លើ​លិង្គ ដោយ​ប្រើ​ដៃ​ម្ខា​ង​ទៀត​ទៅ​ច្របាច់ផ្នែកចុង (កណ្តក់) នៃ​ស្រោម​អ​នា​ម័យ ដើម្បី​កុំ​ឲ្យ​ខ្យល់​ចូល
                ដែល​នាំ​ឲ្យ​ប៉ោង និង បែក​ធ្លាយ​នៅ​ពេល​រួម​ភេទ
              - នៅ​ពេល​ដែល​ពាក់​រួច​ហើយ ត្រូវ​ស៊ក​បញ្ចូល​ភ្លាម​ទៅ​ក្នុង​ផ្លូវ​ភេទ​ស្រ្តី

​            - នៅ​ពេល​ដែល​មាន​អា​រម្មណ៍​បញ្ចេញ​ទឹក​កាម​ហើយ ត្រូវ​យក​ដៃ​ម្ខាង​ទប់​កង​ស្រោ​ម​អនា​ម័យដែលនៅខាងក្រៅឲ្យជាប់ ដើ​ម្បី​កុំ​ឲ្យ​វារ​បូត​ចូល​ទៅ​ក្នុង​ផ្លូវ​ភេទ​របស់​ស្រ្តី
             - ពេល​បញ្ចេញ​ទឹក​កាម​នៅ​ក្នុង​ស្រោម​អ​នា​ម័យ​រួច​ហើយ ត្រូវ​យក​ក្រ​ដាស​ស្អាត​ទ្រាប់​ និង ចាប់​ទាញ​ស្រោម​អ​នា​ម័យ​ចេញ​ពី​ក្នុង​ផ្លូវ​ភេទ​ស្រ្តី
             - ស្រោម​អនា​ម័យ​ដែល​ប្រើ​រួច​ហើយ ត្រូវ​យក​ទៅ​ចោល​ក្នុង​ធុង​សម្រាម​ ដើម្បី​យក​ទៅ​កប់ចោល ឬ ដុតចោល គឺ​មិន​អាច​ចោល​ពាស​វាល​ពាស​កាល​បាន​ទេ។