ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

តើអ្វីទៅជាជំងឺអេដស៍?

 ជំងឺអេដស៍ គឺ ជាចង្កោម​រោគ​សញ្ញា​នៃ​ជំ​ងឺ​ឱ​កាស​និ​យម​ដែល​កើត​មាន​ឡើង ដោយ​សារ​តែ​មេ​រោគ​អេដស៍​បាន​ធ្វើ​ឲ្យ​សា​រពាង្គ​កា​យ​ម​នុស្ស​ចុះ​ខ្សោយ​

 ការពន្យល់ៈ
១. ចង្កោមរោគសញ្ញាៈ គឺជា​ការ​ផ្សំ​គ្នា​រវាង​សញ្ញា​ត្អូញ​ត្អែរ​ដោយ​អ្នក​ជំងឺ និង សញ្ញា​ដែល​រក​ឃើញ​ដោយ​គ្រូ​ពេទ្យ ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។

២. ជំងឺឱកាសនិយមៈ គឺជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេ​រោគ​នា​នា ក្នុង​ពេល​ដែល​ប្រ​ព័ន្ធ​ភាព​ស៊ាំ​សា​រពាង្គ​កាយ​របស់​មនុស្ស​កំ​ពុង​តែ​ចុះ​ខ្សោយ។

៣. ប្រ​ព័ន្ធ​ភាព​ស៊ាំ​កា​រ​ពារ​សា​រពាង្គ​កាយ​មនុស្សៈ ចំ​ពោះ​មេ​រោគ​អេដស៍​គឺ​សំ​ដៅ​ទៅ​លើ​គោ​លិ​កា​ស​ប្រ​ភេទ CD4 ដែល​ជា​ធម្ម​តា​គឺ​មាន​ចំនួន ៥០០-១០០០ ក្នុង​មួយ​មីលីម៉ែត​គីបឈាម។

៤. ប្រ​ព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយៈ មាន​ន័យ​ថា​ចំនួន​គោ​លិ​កា​ស​ប្រ​ភេទ CD4 បាន​ធ្លាក់ចុះ​ទាប​ជាង ២០០ ក្នុង​មួយ​មី​ក្រូ​លីត្រ​ឈាម។​