ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

មេរោគអេដស៍កើតមានឡើងវិញនៅលើ “កុមារអច្ឆរិយៈ” ដែលត្រូវបានជឿថា បានជាសះស្បើយគ្មានមេរោគអេសដ៍អស់រយៈពេលរាប់ឆ្នាំ

  • កុមារី ​មី​ស៊ី​ស៊ី​ពី ​ដែល​ពេល​នេះ​មាន​អាយុ​៤​ឆ្នាំ ​ហើយ​កាល​ពី​មុន​នាង​ត្រូវ​បាន ​គេ​គិត​ថា​លែង​មាន​មេ​រោគ​អេដស៍​ពី​ក្នុង​ខ្លួន​បន្ទាប់​ពី​បញ្ឈប់​ការ​ព្យា​បាល​ប្រឆាំង​ មេ​រោគ​អេដស៍​រយៈ​ពេល​២​ឆ្នាំ​មក​នោះ
  • ស្រ្តី​ជាម្តាយ​កុមា​រី​រូប​នេះ ​ពុំ​បាន​ទទួល​ការ​ថែ​ទាំ​សុខ​ភាព​មុន​ពេល​សម្រាល​កូន​​ឡើយ ហើយ​នាង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេ​រោគ​អេដស៍ ​ក្នុង​អំឡុង​ពេល​ កំពុង​សម្រាល​កូន​ប៉ុណ្ណោះ​
 
ដោយ​ Snejana ​Farberov និង ​អ្នក​សារ​ព័ត៌​មាន​ AP
 
បោះ​ពុម្ព​ផ្សាយ​នៅ​ម៉ោង ​២០​ និង​ ១២​ នាទី​ម៉ោង​សា​កល​ ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៤ ​និង​ត្រូវ​បាន​ធ្វើ​បច្ចុ​ប្ប​ន្ន​ភាព​នៅ​ម៉ោង ​០៧ ​និង​២៩ ​នាទី​ថ្ងៃ​ទី​១១ ​ខែ​កក្ក​ដា​ឆ្នាំ​២០​១៤​
 
កុមារី​មី​ស៊ី​ស៊ី​ពី​ម្នាក់ ​បាន​កើត​មក​មាន​ផ្ទុក​មេ​រោគ​អេដស៍ ​ហើយ​បាន​ជា​សះ​អស់ ​មេ​រោគ​ពី​ក្នុង​ខ្លួន​រាប់​ឆ្នាំ​បន្ទាប់​ពី​បញ្ឈប់​ការ​ព្យា​បាល​ តែ​ពេល​នេះ​បង្ហាញ​ថា ​នាង​នៅ​តែ​មាន​ ផ្ទុក​មេ​រោគ​អេដស៍​នៅ​ក្នុង​ខ្លួន​ ដូច្នេះ​នាង​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ​។ ដំណឹង​នេះ​គឺ​ជា​ជំហាន​ថយ​ក្រោយ​នៃ​ក្តី​សង្ឃឹម​ថា ការ​ចាប់​ផ្តើម​ព្យា​បាល​ភ្លាម​ ពី​ គ្រា​ដែល​ឆ្លង​មេ​រោគ​អេដស៍​ដំបូង​ដោយ​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​កម្រិត​ខ្លាំង​ អាច​លុប​បំបាត់ ​ការ​បង្ក​រោគ​ដែល​វា​ហាក់​ដូច​ជា​នៅ​ជា​អចិ​ន្ត្រៃយ៍​នៅ​ពេល​មួយ​ដែល​មេ​រោគ​បាន​ផ្ទុក​ ។
 
ពេល​នេះ​ កុមា​រី​មាន​អាយុ​ជិត​៤​ឆ្នាំ​ហើយ ​។ ​កាល​ពី​ខែ​មីនា​ថ្មី​ៗ​កន្លង​ទៅ​នេះ ​ក្រុម​ វេជ្ជ​បណ្ឌិត​បាន​និយាយ​ថា ​នាង​ហាក់​ដូច​ជា​អស់​មេ​រោគ​អេដស៍​ពី​ក្នុង​ខ្លួន​ បើ​ទោះ​ជា​នាង​ មិន​បាន​ទទួល​ការ​ព្យា​បាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​មេ​រោគ​អេដស៍​អស់​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។ ​នោះ​ជា​ព័ត៌​មាន​វេជ្ជ​សាស្រ្ត​ដំបូង​។ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍ ​ក្រុម​វេជ្ជ​បណ្ឌិត​បាន​និយាយ​ថា​ ការ​ធ្វើ​តេស្ត​ជា​ច្រើន​ កាល​ពី​សប្តាហ៍​មុន​ បាន​បង្ហាញ​ថា ​នាង​មិន​បាន​ជា​ពី​មេ​រោគ​ទេ​។​ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ និយាយ​ថា ​ពេល​នេះ​នាង​បាន​ស្ថិត​ក្នុង​ការ​ព្យា​បាល​ឡើង​វិញ​ ហើយ​ការ​ព្យា​បាល​របស់​នាង​ មាន​ការ​ឆ្លើយ​តប​បាន​ល្អ​ ។
 
លោក​ស្រី​វេជ្ជ​បណ្ឌិត​ឯក​ទេស​កុមារ​ Hannah​ Gay ដែល​បាន​ និង​ កំពុង​ព្យា​បាល​ ជំងឺ​កុមា​រី​រូប​នេះ ​បាន​និយាយ​ប្រាប់ ​Boston​ Globe​ ថា ​“​វា​មាន​អារ​ម្មណ៍​ហាក់​ដូច​ជា​ត្រូ​វ​បាន​ ចាក់​ទំលុះ​ពោះ​វៀន​អញ្ចឹង​”​ ។
 
វេជ្ជ​បណ្ឌិត​ Anthony​ Fauci នាយក​វិទ្​យាស្ថាន​ជាតិ​អា​ល៊ែ​ហ្ស៊ី ​និង​ជំងឺ​ឆ្លង​បាន ​និយាយ​ថា ​ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ និង​ អាច​ធ្វើ​ឱ្យ​មាន​ការ​លំបាក​លើ​ ការ​ស្រាវ​ជ្រាវ​កម្រិត​សហ​ព័ន្ធ​មួយ​ដែល​នឹង​ផ្តើម​សាក​ល្បង​ដោយ​ការ​ធ្វើ​តេស្ត​ពិនិត្យ​ឈាម ​រក​រោគ​អេដស៍​ភ្លាម​ៗ​តាំង​ពី​គ្រា​ឆ្លង​មេ​រោគ​អេដស៍​ដំបូង​ៗ ​និង​ ធ្វើ​ការ​ព្យា​បាល​សម្រុក​ ចំពោះ​ករណី​របៀប​ដូច​គ្នា​នេះ​។​
វេជ្ជ​បណ្ឌិត Fauci បាន​និយាយ​ថា ​“​យើង​នឹង​ធ្វើ​ការ​ពិនិត្យ​ និង​ ការ​សិក្សា​ស្រាវ​ជ្រាវ​ ដោយ​ប្រយ័ត្ន​ប្រយែង ​ថា​តើ​វា​ចាំ​បាច់​គួរ​មាន​ការ​កែ​សម្រួល​ណា​ខ្លះ​” ​អំពី​រយៈ​ពេល​នៃ​ការ​ សិក្សា​សាក​ល្បង​ និង​ ប្រភេទ​នៃ​ការ​ព្យា​បាល​ ឬ​ដោយ​សារ​មូល​ហេតុ​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រម​ សីល​ធម៌​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដែល​នាំ​ឱ្យ​មាន​ការ​សង្ឃឹម​ខុស​លើ​របៀប​ព្យា​បាល​មួយ​ ដែល​ពេល​នេះ​កំពុង​រង​នូវ​ដំណើរ​ថយ​ក្រោយ​ ។
 
ភាគ​ច្រើន​នៃ​ស្រ្តី​ជា​ម្តាយ​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍ ​នៅ​សហ​រដ្ឋ​អា​ម៉េ​រិក​ បាន ​ទទួល​ការ​ព្យា​បាល​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​ពេល​កំពុង​មាន​ផ្ទៃ​ពោះ ​ដែល​ជួយ​កាត់​បន្ថ​យ​ ឱកាស​ចម្លង​មេ​រោគ​អេដស៍​ទៅ​ទា​រក​របស់​ពួក​គេ​បាន​យ៉ាង​ច្រើន​។ ស្រ្តី​ជា​ម្តាយ​នៃ​ទារក​មី​ស៊ី​ស៊ី​ពី​រូប​នេះ​ពុំ​បាន​ទទួល​ការ​ថែ​ទាំ​សុខ​ភាព​មុន​សម្រាល​កូន​ ឡើយ​ ហើយ​នាង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេ​រោគ​អេដស៍ ​នៅ​ពេល​កំពុង​សម្រាល​កូន​ ប៉ុណ្ណោះ​។ ដោយ​ហេតុ​ថា ​ទា​រក​មាន​ហា​និ​ភ័យ​ក្នុង​ការ​ឆ្លង​មេ​រោគ​អេដស៍​ខ្ពស់ ​ក្រុម​វេជ្ជ​បណ្ឌិត​ បាន​ចាប់​ផ្តើម​នូវ​ការ​ព្យា​បាល​ដ៏​ខ្លាំង​ក្លា​មួយ​ដល់​ទា​រក​រូប​នេះ ​ក្នុង​អំឡុង​រយៈ​ពេល​៣០​ម៉ោង ​បន្ទាប់​ពី​កើត​ ដែល​ការ​ព្យា​បាល​បែប​នេះ​មិន​ធ្លាប់​បាន​ធ្វើ​ក្នុង​ករណី​មុន​ៗ​មក​ទេ ​គឺ​តាំង​តែ​ ពី​មុន​ពេល​អាច​ធ្វើ​តេស្ត​ពិនិត្យ​ឈាម​រក​មេ​រោគ​អេដស៍​បញ្ជាក់​ថា ​ទារក​ពិត​ជា​បាន​ឆ្លង​ មេ​រោគ​ពិត​ប្រាកដ​ទៅ​ទៀត​ ។ ​ ទា​រក​ត្រូវ​បាន​ព្យា​បាល ​រហូត​ដល់​អាយុ​១៨​ខែ ​គ្រា​ដែល​ក្រុម​ វេជ្ជ​បណ្ឌិត​បាន​បាត់​ទំនាក់​ទំនង​ជា​មួយ​ទា​រក​ ។ រយៈ​ពេល​១០​ខែ​បន្ទាប់​មក​ ទារក​បាន​ ត្រឡប់​មក​វិញ ​ហើយ​ក្រុម​វេជ្ជ​បណ្ឌិត​មិន​អាច​រក​ឃើញ​ស​ញ្ញា​នៃ​ការ​ឆ្លង​មេ​រោគ​ទេ ​បើ​ទោះ ​ជា​ម្តាយ​របស់​ទា​រក​បាន​ឈប់​ផ្តល់​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​ដល់​នាង​ក្តី​។
 
ការ​ធ្វើ​តេស្ត​ពិនិត្យ​ឈាម​រក​មេ​រោគ​អេដស៍​ឡើង​វិញ​ជា​ច្រើន​ដង​ ពុំ​បាន​រក​ឃើញ ​វត្ត​មាន​មេ​រោគ​អេដស៍​ឡើយ ​ទើប​តែ​សប្តាហ៍​កន្លង​ទៅ​នេះ ​មេ​រោគ​អេដស៍​ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​ឈាម​របស់​នាង​ ។ ក្រុម​វេជ្ជ​បណ្ឌិត​និយាយ​ថា ​ពួក​គេ​មិន​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​មេ​រោគ​កើត​មាន​ឡើង ​វិញ​ និង​ វា​មាន​ពី​ពេល​ណា​មក​ ហើយ​ពួក​គេ​និយាយ​ថា ​រឿង​នេះ​បង្ក​ឱ្យ​លេច​ឡើង​នូវ​ សំណួរ​ដ៏​ស៊ី​ជម្រៅ ​ថា​តើ​ពួក​គេ​ដឹង​អ្វី​ខ្លះ​ពី​ការ​លាក់​ខ្លួន​របស់​មេ​រោគ​អេដស៍​នៅ​ក្នុង​សារ​ពាង្គ ​កាយ ​។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រា​វ​នៅ​ក្នុង​ផ្នែក​មេ​រោគ​អេដស៍​ខ្លះ​ នៅ​តែ​មាន​ សុទិ​ដ្ឋិ​និយម​។
វេជ្ជ​បណ្ឌិត​ Deborah​ Persaud សាស្រ្តា​ចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៃ ​ មជ្ឈ​មណ្ឌល​កុមារ​ John​ Hopkins នៅ ​Baltimore បាន​ប្រាប់​ USA ​Today ថា ​ភស្តុ​តាង​អំពី​កុមារ​រូប​នេះ​គឺ​នាង​ មិន​បាន​ទទួល​ការ​ព្យា​បាល​ដោយ​ឱសថ ​ប្រឆាំង​មេ​រោគ​អេដស៍​ក្នុង​រយៈ​ពេល​២​ឆ្នាំ ​ហើយ ​មេ​រោគ​អេដស៍​អសកម្ម​ក្នុង​រយៈ​ពេល​​ប៉ុណ្ណឹង​ វា​ជា​រឿង​ថ្មី​ដែល​មិន​ដែល​ដឹង​ពី​មុន​។
 
ក្នុង​ខែ​មីនា ​ក្រុម​វេជ្ជ​បណ្ឌិត​បាន​លាត​ត្រ​ដាង​ឱ្យ​ដឹង​ ពី​ករណី​ទា​រក​ទី​២ ​ដែល​កើត​មក​ បាន​ឆ្លង​មេ​រោគ​អេដស៍ ​ហើយ​ខ្លួន​នាង​ជា​អស់​មេ​រោគ​ដោយ​សារ​បាន​ទទួល​ការ​ព្យា​បាល​ ភ្លាម​ៗ​ចាប់​តាំង​តែ​ពី​ដំបូង​ដែល​ក្នុង​ករណី​នេះ ​ការ​ព្យា​បាល​បាន​ធ្វើ​ឡើង​៤​ម៉ោង​ បន្ទាប់​ពី ​បាន​កើត​នៅ​តំបន់​ជាយ​ក្រុង​ Los​ Angeles ក្នុង​ខែ​មេសា​ ឆ្នាំ​២០១៣ ​។ ប្រហែល​ជិត​មួយ​ឆ្នាំ​ក្រោយ​ ការ​ធ្វើ​តេស្ត​ពិនិត្យ​ឈាម​យ៉ាង​ល្អិ​ត​ល្អន់ ​និង​ជឿន​លឿន ​ជា​ច្រើន​ដង​ បាន​បញ្ជាក់​ថា ​នាង​បាន​ជា​ស្រឡះ​មេ​រោគ​អស់​ពី​ក្នុង​ខ្លួន​ទាំង​ស្រុង​ តែ​នាង​នៅ ​តែ​បន្ត​ទទួល​ការ​ព្យា​បាល​នៅ​ឡើយ​ ដូច្នេះ​គ្មាន​វិធី​ដែល​អាច​ដឹង​ប្រាកដ​បាន​នោះ​ទេ ​។
 
មាន​មនុស្ស​តែ​ម្នាក់​គត់​ គឺ​លោក ​Timothy​ Ray​ Brown នៅ​សាន់​ហ្រាន់​ស៊ី​ស្កូ ​ដែល ​ត្រូវ​បាន​គេ​គិត​ថា ​គាត់​បាន​ជា​អស់​មេ​រោគ​ពី​ក្នុង​ខ្លួន​ ដោយ​សារ​គាត់​បាន​ទទួល​ការ​បន្សាំ​ ខួរ​ឆ្អឹង​ថ្មី​កាល​ពី​ឆ្នាំ​២០០៧​នៅ​ប្រទេស ​អា​ល្លឺ​ម៉ង់​ពី​អ្នក​ធ្វើ​អំណោយ​ខួរ​ឆ្អឹង​ម្នាក់​ដែល​មាន​ សមត្ថ​ភាព​ប្រឆាំង​នឹង​មេ​រោគ​អេដស​ដ៍​តាម​ធម្ម​ជាតិ ​ហើយ​គាត់​គ្មាន​ស​ញ្ញាថា​មាន​ផ្ទុក​ មេ​រោគ​អេដស៍​ទៀត​ឡើយ​ បន្ទាប់​ពី​រ​​យៈពេល​ជាង​៥​ឆ្នាំ​ក្រោយ​មក​ ។
 
អត្ថ​បទ​ខាង​លើ ​(រួម​ទាំង​រូប​ភាព​) ​ដក​ស្រង់​ចេញ​ពី​គេហ​ទំព័​រ៖​ http://www.dailymail.co.uk/news/article-2687935/Girl-hoped-cured-HIV-relapsed.html