ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ការព្យាបាលឱសថប្រឆាំងមេរោគអេដស៍តាំងពីពេលទើបនឹងកើតដំបូង ត្រូវបានរកឃើញថា បានបំបាត់មេរោគអេដស៍អស់ក្នុងករណីទារកទី២

ទី​ក្រុង​បូ​ស្តុន​​​​​​​​​​​:​​ពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​ធ្វើ​ការ​ប្រកាស ​ដែល​នាំ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ​ទៅ​ថា​ទារក​ម្នាក់​ដែល​កើត​មក​បាន​ឆ្លង​មេ​រោគ​អេដស៍​ បាន​ជា​សះ​ស្បើយ​អស់​មេ​រោគ​អេដស៍​ភ្លាម​ ដោយ​ការ​ព្យាបាល​យ៉ាង​គំហុក​ដោយ​ប្រើ​ឱសថ​ត្រឹម​តែ​រយៈ​ពេល​៣០​ម៉ោង​ដំបូង​ក្រោយ​ពេល​ប្រសូត​នោះ​នាំ​ឱ្យ​​​មាន​ការ​មន្ទិល​សង្ស័យ​ភ្លាម​ៗ​ចំពោះ​ការ​អះ​អាង​ដែល​ថា​ ទារក​បាន​ឆ្លង​ មេ​រោគ​តាំង​ពី​ដំបូង​។​

 
ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ​​ ករណី​ដូច​គ្នា​នៃ​ទារក​ទី​២​ត្រូវ​បាន​គេ​លាត​ត្រដាង​នៅ​ឯ​សន្និ​សីទ​ស្តី​ពី​ ជំងឺ​អេដស៍​មួយ​នៅ​ទី​នេះ​ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​តិច​តួច​ថា​ការ​ព្យា​បាល​ពិត​ជា​មាន​ ប្រសិទ្ធ​ភាព​។ អ្នក​សិក្សា​ស្រាវ​ឈាន​មុខ​ម្នាក់​បាន​និយាយ​ថា ​អាច​មាន​ករណី​ចំនួន​ប្រាំ​ថែម​ ទៀត​នៅ​កា​ណា​ដា​ និង​បី​ទៀត​នៅ​អាហ្រ្វិក​ខាង​ត្បូង​។​
 
អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ផ្សេង​ទៀត​បាន​បន្ថែម​ថា ​ការ​សាក​ល្បង​ព្យា​បាល​មួយ​ដែល​មាន​ទារក​ដល់​ទៅ​៦០​នាក់​ដែល​កើត​មក​បាន​ឆ្លង​មេ​រោគ​អេដស៍​ នឹង​ត្រូវ​ចាប់​ផ្តើម​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដោយ​ផ្តល់​ឱសថ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ក្រោយ​ប្រសូត​។
 
ប្រសិន​បើ​ការ​សាក​ល្បង​ព្យាបាល​ទទួល​បាន​ជា​លទ្ធ​ផល​នោះ ​គេ​ត្រូវ​ការ​ពេល​វេលា​បួន​ ប្រាំ​ឆ្នាំ​ទៀត​ ដើម្បី​តាម​ដាន​ទារក​ទាំង​នោះ ​រហូត​ដល់​មាន​ការ​រក​ឃើញ​ថា​វា​មាន​ប្រសិទ្ធ​ភាព​ នោះ​វិធី​ព្យាបាល​ទារក​ឆ្លង​មេរោគ​អេដស៍​ទាំង​អស់ ​២៥០០០០​នាក់​ ក្នុង​មួយ​ឆ្នាំ​ៗ ​នៅ​ទូ​ទាំង​ ពិភព​លោក​ នឹង​ត្រូវ​សរសេរ​ឡើង​វិញ​ដោយ​គ្មាន​ការ​សង្ស័យ​។
លោក​វេជ្ជ​បណ្ឌិត​ Anthony ​S.​ Fauci ​នាយក​ប្រតិ​បត្តិ​នៃ​វិទ្យា​ស្ថាន​ជាតិ ​Allergy ​និង​ជំងឺ​ឆ្លង​បាន​មាន​ប្រសាសន៍​ថា ​“ករណី​នេះ​អាច​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់​ដោយ​មូល​ហេតុ​ពីរ​យ៉ាង”​ ទាំង​ចំពោះ​សុខ​មាល​ភាព​កុមារ​ និង​ពី​ព្រោះ​តែ​វា​ជា​សក្ខី​កម្ម​ដ៏​ធំ​ធេង​នៃ ​ទស្សនៈ​ដែល​ថា ​គេ​អាច​ព្យា​បាល​នរណា​ម្នាក់​​ឱ្យ​ជា​សះ​ស្បើយ​បាន​ ប្រសិន​បើ​អាច​ធ្វើ​ការ​ ព្យា​បាល​ពួក​គេ​បាន​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ពេល​ឆ្លង​ដំបូង​។
 
ការ​ប្រកាស​នេះ ​គឺ​ជា​ព័ត៌​មាន​ដែល​ផ្តល់​នូវ​ក្តី​សង្ឃឹម​ទី​៣ ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​អំពី​ មេ​រោគ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​អេដស៍​។​
 
កាល​ពី​ថ្ងៃ​អង្គារ​ អ្នក​វិទ្យា​សាស្រ្ត​នា​នា​បាន​រាយ​ការណ៍​ថា​ ការ​ចាក់​ឱសថ​ប្រឆាំង​មេ​រោគ​ អេដស៍​ដែល​មាន​ប្រសិទ្ធ​ភាព​រយៈ​ពេល​វែង​ អាច​ការ​ពារ​ការ​ឆ្លង​រោគ​ក្នុង​ចំណោម​សត្វ​ស្វា​ ហើយ​នៅ​ថ្ងៃ​ពុធ​ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រកាស​ដឹង​ថា​បច្ចេក​ទេស​ជឿន​លឿន​ “​ក្នុង​ការ​កែ​ប្រែ​ ហ្សែន​” ​(Gene​Editing​ Advance​)​​ អាច​ធ្វើ​ឱ្យ​កោ​សិ​កា​នៃ​ប្រព័ន្ធ​ការ​ពារ​សរី​រាង្គ​កម្ចាត់​មេ​រោគ​ បាន​។
កុមារ​ដំបូង​​ដែល​ជា​សះ​ស្បើយ​យ៉ាង​ជាក់​ច្បាស់​ពី​ការ​ឆ្លង​មេ​រោគ​អេដស៍​ ពេល​នេះ​មាន​ភាព​ល្បី​ល្បាញ​ថា​ជា ​“​​ទារក​មី​ស៊ី​ស៊ី​ពី​” ​(Mississippi​ baby​)​ ដែល​ត្រូវ​បាន​ពណ៌នា​កាល​ពី​ខែ​មីនា​មុន​នៅ​ឯ​សន្និ​សីទ​ស្តី​ពី ​Retroviruses ​និង​ការ​បង្ក​រោគ​ឱកាស​និយម​ ដែល​ជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ដូច​គ្នា​នេះ ​និង​ជា​កន្លែង​ដែល​ករណី​ថ្មី​ត្រូវ​បាន​គេ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ពុធ​។
វេជ្ជ​បណ្ឌិត​ Deborah ​Persaud​ អ្នក​ឯក​ទេស​ខាង​វីរុស​ម្នាក់​ដែល​បាន​ដឹក​នាំ​ការ​ធ្វើ​តេស្ត​ពិនិត្យ​ដែល​ងាយ​រក​ឃើញ​មេរោគ​ (ultrasensitive test)​លើ​ក្មេង​ទាំង​ពីរ​ក្នុង​មន្ទីរ​ពិសោធន៍​ របស់​គាត់​នៅ​មជ្ឈមណ្ឌល​កុមារ​ ចន​ ហបគីន​ (Johns Hopkins) នៅ​បាល់​ទីម័រ​ (Baltimore)​ បាន​និយាយ​ថា​ មក​ដល់​ពេល​នេះ​​“កុមារ​មីស៊ីស៊ីពី​”​ មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ​និង​នៅ​តែ​គ្មាន​មេរោគ​។​
 
ទារក​ទី​២​ ដែល​ជា​ទារិកា​ កើត​នៅ​មន្ទីរ​ពេទ្យ​កុមារ​មីល័រ​ ​(Miller)​ ក្នុង​ទី​ក្រុង​ឡងប៊ីច​​(Long ​Beach)​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ ពេល​នេះ​មាន​អាយុ​៩​ខែ​ហើយ​ និង​គ្មាន​ផ្ទុក​មេរោគ​ដែល​បង្ក​ ឱ្យ​មាន​ជំងឺ​អេដស៍​យ៉ាង​ជាក់​ច្បាស់​។​
 
ម្តាយ​របស់​នាង​ដែល​មាន​ជំងឺ​អេដស៍​ធ្ងន់​ធ្ងរ​ ហើយ​និង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ផង​នោះ​បាន​មក​សម្រាល​កូន​។​ នាង​ត្រូវ​បាន​គ្រូពេទ្យ​ចេញ​ថ្នាំ​ឱ្យ​ប្រើ​ដើម្បី​ការពារ​ការ​ចម្លង​មក​កូន​ តែ​នាង​មិន​ បាន​ប្រើ​ថ្នាំ​នោះ​ទេ​។​​ ​រយៈ​ពេល​បួន​ម៉ោង​ក្រោយ​ពេល​កើត​ វេជ្ជបណ្ឌិត​ Audra​ Deveikis​ អ្នក​ ឯកទេស​ជំងឺ​កុមារ​បាន​យក​ឈាម​ទៅ​ពិនិត្យ​រក​មេរោគ​អេដស៍​​ ហើយ​បាន​ចាប់​ផ្តើម​ផ្តល់​ថ្នាំ​បី ​មុខ​ភ្លាមៗ​គឺ ​AZT,​ 3TC​ និង​​ Nevirapine​ គឺ​នៅ​ក្នុង​កម្រិត​ខ្ពស់​ដែល​យក​មក​ប្រើ​ក្នុង​ព្យាបាល​ មេ​រោគ​អេដស៍​ជា​ទូ​ទៅ​។
 
​ កម្រិត​ប្រើ​ប្រាស់​ធម្មតា​សម្រាប់​ការពារ​ទារក​ទើប​នឹង​កើត​ គួរ​តែ​ជា​ថ្នាំ​ពីរ​មុខ​ដែល​មាន​ ​កម្រិត​ថ្នាំ​ទាប​ជាង​នេះ​។​ ជា​ធម្មតា​ គ្រូ​ពេទ្យ​មិន​ធ្វើ​ការព្យា​បាល​ដែល​សម្រុក​ខ្លាំង​ទេ លុះត្រា​តែ​ គេ​ដឹង​ច្បាស់​ថា​ទារក​មាន​ឆ្លង​មេរោគ​ ហើយ​ដែល​ជួន​កាល​មិន​ប្រើ​ថ្នាំ​ព្យាបាល​ឡើយ​នៅ​ក្នុង​ ​សប្តាហ៍​ដំបូងៗ​។​ វេជ្ជបណ្ឌិត​ Audra​ Deveikis​ បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​នៅ​ទី​នេះ​ ថា​ ​“​ខ្​ញុំ​ពិត​ជា​មាន​ការ​បារម្ភ​ណាស់​”​។​ ប៉ុន្តែ​ជំងឺ​របស់​ស្ត្រី​ជា​ម្តាយ​មិន​អាច​គ្រប់​គ្រង​បាន​ ហើយ​ខ្ញុំ​ ត្រូវ​ថ្លឹង​ថ្លែង​ចំពោះ​ការ​ប្រឈម​នៃ​ការ​ឆ្លង​មេរោគ​ ជា​មួយ​នឹង​ការ​ពុល​ឱសថ​ដែល​ព្យាបាល​។​ គាត់​បាន​បន្ថែម​ថា​ ​“​ខ្ញុំ​បាន​ឮ​អំ​ពី​ទារក​មីស៊ីស៊ី​ពី​ ខ្ញុំ​បាន​មើល​វីដេអូ​”​។​“​ខ្ញុំ​បាន​ដឹង​ថា​ប្រ​សិន​បើ​ ​អ្នក​ចង់​បង្កា​ការ​ចម្ល​ង​មេរោគ​ នោះ​ការ​ព្យាបាល​ពី​ដើម​ទី​គឺ​ជា​ការ​សំខាន់​ណាស់​”​។​
គាត់​បាន​មាន​ប្រសាសន៍​ថា​ ទារ​កឡងប៊ិច​ (Long​ Beach​ baby​) ​ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុង​ការចិញ្ចឹម​ថែទាំ​។​ ​ម្តាយ​ក្មេង​នោះ​ក៍​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​។
 
វេជ្ជបណ្ឌិត​ Audra​ Deveikis​ បាន​មាន​ប្រសាសន៍​ថា​ វា​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​ និយាយ​ថា​ទារក​​នោះ​ “​ជា​”​ ​ឬ​សូម្បី​តែ​ថា​ ​“​កំពុង​សះស្បើយ​”​ ​ព្រោះ​ថា​នាង​កំពុង​ប្រើ​ប្រាស់​ ឱសថ​នៅ​ឡើយ​។ ​ប៉ុន្តែ​ដោយ​សារ​តែ​តាម​ការ​ពិនិត្យ​ឈាម​ដែល​មាន​ភាព​ជាក់​លាក់​បំផុត​នោះ​ មិន​បាន​រក​ឃើញ​ថា ​​មេរោគ​មាន​សមត្ថភាព​បំបែក​ខ្លួន​។ ​លោក​ស្រី​វេជ្ជបណ្ឌិត​បាន​លើក​ ឡើង​ថា ​​ឈាម​ទារក​នោះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​មាន​អវិជ្ជមាន​មេរោគ​។​
 
​ទាំង​ DNA​ និង​ RNA​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សំណាក​ឈាម​ និង​ទឹក​ខួរ​ឆ្អឹង​ខ្នង​ពេល​ ពិនិត្យ​ដំបូង​ ដូច្នេះ​វេជ្ជបណ្ឌិត​ Persaud​ បាន​បញ្ជាក់​ថា​ ពិត​ជាក់​ច្បាស់​ណាស់​ថា​ នាង​បាន​ឆ្លង​ មេរោគ​នៅ​ពេល​ប្រសូត​។ ​មេរោគ​បាន​ចាប់​ផ្តើម​បាត់​ខ្លួន​៦​ថ្ងៃ​បន្ទាប់​ពី​ប្រសូត​ និង​មិន​អាច​ ពិនិត្យ​ឃើញ​ក្នុង​អំឡុង​ពេល​១១​ថ្ងៃ។​
 
តាម​បែប​វេជ្ជសាស្រ្ត​ វា​ត្រូវ​បាន​គិត​ថា​គ្មាន​សីលធម៌​វិជ្ជាជិវៈ​ប្រសិន​ជា​បញ្ឈប់​ការ​ផ្តល់​ ថ្នាំ​ឱ្យទារក​នៅ​ពេល​នេះ​។​ ប៉ុន្តែ​វេជ្ជបណ្ឌិត​ Deveikis​  និង​វេជ្ជបណ្ឌិត​ Yvonne​ J.​ Bryson​​ អ្នក​ ឯកទេស​ជំងឺ​អេដស៍​កុមារ​នៅ​សាកលវិទ្យាល័យ​កា​លីហ្វ័រនីញ៉ា​ ​ទី​ក្រុង​ឡូស​អង់ចូឡេស​(Los​ Angeles​)​ ​ដែល​ជា​អ្នក​កំ​ពុង​សិក្សា​លើករណី​នេះ​បាន​និយាយ​ថា​ពួក​គេ​អាច​ពិចារ​ណា​ឈប់​ឱ្យ​ថ្នាំ​មួយ​រយៈ​ខ្លី​ ​ដើម្បី​ពិនិត្យ​មើល​ថា​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​ក្មេង​នោះ​នៅ​តែ​គ្មាន​មេរោគ​នៅ​អាយុ​២​ឆ្នាំ​។​
 
វេជ្ជបណ្ឌិត​ ​Bryson​ ​គឺ​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​ស្រាវ​ជ្រាវ​ទាំង​បី​នាក់​ ដែល​ ដឹក​នាំ​ការ​ពិសោធន៍​ព្យាបាល​លើ​ទារក​៦០​នាក់។​ វេជ្ជបណ្ឌិត​ឯក​ទេស​សម្ភព ​និង​អ្នក​ឯកទេស​ ជំងឺ​កុមារ​នៅ​សហរដ្ឋអាម៉េរិក​ អាហ្វ្រិក​ខាង​ត្បូង​ និង​ប្រេស៊ីល​ នឹង​ត្រូវ​បាន​ដាស់​តឿន​ឱ្យ​ ពិនិត្យ​មើល​ទារក​ដែល​កើត​ពី​ម្តាយ​ដែល​មិន​បាន​ប្រើ​ថ្នាំ​ការពារ​ការ​ចម្លងពី​ម្តាយ​ទៅ​កូន​ និង​ ផ្តល់​ការ​ព្យាបាល​ទារក​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ពេញ​លេញ​ភ្លាមៗ​ តាំង​ពី​មុន​ពេល​ ពិនិត្យ​ឈាម​ដំបូង​រក​មេរោគ​អេដស៍​ត្រូវ​បាន​បញ្ចប់​​ ​(នៅសហរដ្ឋអាម៉េរិក​ក្នុង​មួយ​ឆ្នាំ​មាន​ទារក​ តិច​ជាង​២០០​នាក់​កើត​មក​មាន​ផ្ទុក​មេរោគ​អេដស៍)។
 
ការ​ព្យាបាល​សាកល្បង​នឹង​ត្រូវ​បាន​ផ្តល់​មូល​និធិ​ដោយ​ វិទ្យាស្ថាន​របស់​វេជ្ជបណ្ឌិត​ Fauci​ និង​ជា​ផ្នែក​នៃ​ការ​ស្រាវ​ជ្រាវ​ផល​ប៉ះ​ពាល់​នៃ​ការ​ព្យាបាល​សាកល្បង​នានា​ ដែល​ផ្តោត ​លើ​ការ​បង្កា​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​ទារក​ទើប​នឹង​កើត។​
 
លោក​​ស្រី​​បាន​​មាន​​ប្រសាសន៍​​ថា​​ ​“​ពេល​​ដែល​​យើង​​រៀប​​រាប់​​ពី​​ទារក​​មី​ស៊ី​ស៊ី​ពី​​ យើង​​ បាន​​ជួប​​ប្រទះ​​នឹង​​ការ​​មន្ទិល​​សង្ស័យ​​មួយ​​ចំនួន​”​។​​ ​“​ទារក​​ឡងប៊ិ​ច​​គឺ​​បាន​​ឆ្លង​​មេ​រោគ​​យ៉ាង​​ពិត​​ ប្រាកដ​”​​។​ 
ទារក​​មី​មី​ស៊ី​​ពី​​ បាន​​ប្រសូត​​ពី​​ម្តាយ​​ដែល​​មិន​​បាន​​ថែ​​ទាំ​​មុន​​សម្រាល​​ និង​​មិន​​បាន​​ដឹង​​ថា​ ​នាង​​បាន​​ឆ្លង​​មេ​រោគ​​អេដស៍​​ទេ​​។​​​ ក្រុម​​វេជ្ជ​បណ្ឌិត​​នៃ​​មន្ទីរ​ពេទ្យ​​មួយ​​ដែល​​មាន​​ការ​ព្រួយ​​បារម្ភ​​ បាន​​បញ្ជូន​​ទារក​​ទៅ​​មជ្ឈ​មណ្ឌល​​វេជ្ជ​សាស្រ្ត​​នៃ​​សាកល​​វិទ្យា​ល័យ​​មី​ស៊ី​ស៊ី​ពី​​ ជា​​ទី​​កន្លែង​​ដែល​​ វេជ្ជ​បណ្ឌិត​​ឯក​ទេស​​កុមារ​​ Hannah ​B.​ ​Gay​​  បាន​​ផ្តើម​​សម្រុក​​ព្យាបាល​​ដោយ​​ថ្នាំ​​ប្រឆាំង​​មេ​រោគ​​ អេដស៍​​ ប្រហែល​​៣០​​ម៉ោង​​ក្រោយ​​ពេល​​កើត​។​
 
ដប់​​ប្រាំ​​បី​​ខែ​​ក្រោយ​​មក​​ ម្តាយ​​បាន​​ឈប់​​យក​​កូន​​ទៅ​​តាម​​ការ​​ណាត់​​ និង​​ឈប់​​ផ្តល់​​ថ្នាំ​​ ឱ្យ​​កូន​។​​ ​ប្រាំ​​ខែ​​ក្រោយ​​មក​​ ​នៅ​​ពេល​​នាង​​បាន​​មក​​តាម​​ការ​​ណាត់​​ជួប​​មួយ​​ ក្រុម​​វេជ្ជ​បណ្ឌិត​​ បាន​​ភ័យ​​ខ្លាច​​ថា​​ ទារក​​នោះ​​អាច​​មាន​​មេ​រោគ​​ពេញ​​ខ្លួន​​។​​
 
​ផ្ទុយ​​ទៅ​​វិញ​​អ្វី​​ដែល​​ធ្វើ​​ឱ្យ​​ក្រុម​​គ្រូ​​ពេទ្យ​​មាន​​ការ​​ភ្ញាក់​​ផ្អើល​​យ៉ាង​​ខ្លាំង​​នោះ​​គឺ​​ ​ពួក​​គេ​​មិន​​ បាន​​រក​​ឃើញ​​មេរោគ​​ឡើយ​។​​ ហើយ​​ការ​​ធ្វើ​​តេស្ត​​ឈាម​​របស់​​វេជ្ជ​បណ្ឌិត​​ Persaud​ ​មិន​​បាន​​ រក​​ឃើញ​​មេ​រោគ​​ឡើយ​​ បើ​​ទោះ​​ជា​​ប្រើ​​ប្រាស់​​តេស្ត​នានា​​ ដែល​​ជា​​ធម្មតា​​អាច​​រក​​ឃើញ​​មេរោគ​​ សំងំ​​លើ​​អ្នក​​ជំងឺ​​ពេញ​​វ័យ​​ដែល​​បាន​​ទទួល​​ការ​​ព្យា​បាល​​ដោយ​​ជោគ​​ជ័យ​​ក្តី​។​​ បើ​​ទោះ​​ជា​​ថ្នាំ​​ ប្រឆាំង​​មេ​រោគ​​អេដស៍​​រាំង​​ខ្ទប់​​មេ​រោគ​​មិន​​ឱ្យ​​ធ្វើ​​ការ​​បំ​​បែក​​ខ្លួន​​ក្តី​​​ ក៏​​ជា​​ទូ​​ទៅ​​មេ​រោគ​​អេដស៍​​មួយ​​ ចំនួន​​តូច​​បន្ត​​ស្ថិត​​នៅ​​តាម​​ទី​​តាំង​​ផ្ទុក​​មួយ​​ចំនួន​​ពាស​​ពេញ​​សារ​​ពាង្គ​​កាយ​​ ដោយ​​ជ្រៀត​​នៅ​ក្នុង​​ DNA​​ របស់​​កោ​សិកា​​ទាំង​​ឡាយ​។​​ ការ​​ធ្វើ​​តេស្ត​​របស់​​វេជ្ជ​បណ្ឌិត​​ ​Persaud​ ​អាច​​ជំ​រុញ​​ឱ្យ​​ មេរោគ​​មាន​​សកម្ម​ភាព​​ឡើង​​វិញ​​ និង​​បង្ក​​ឱ្យ​មេ​រោគ​ចេញ​ក្រៅ​ទី​តាំង​ផ្ទុក​ ដែល​អាច​ឱ្យ​ធ្វើ​តេស្ត ​រក​ឃើញ​វត្ត​មាន​មេរោគ​។​
 
វេជ្ជ​បណ្ឌិត​​ Steven​ G.​ Deeks​ អ្នក​ជំនាញ​អេដស៍​នៃ​សាកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា ​សាន់ហ្រ្វាន់ស៊ីស្កូ​បាន​និយាយ​ថា ​ទារក​ឡង​ប៊ិច​បាន​ផ្តល់​ជា​តឹក​តាង​ដែល​គួរ​ឱ្យ​ជឿ​ជាក់​បាន​ថា ​ការ​ចាប់​ផ្តើម​ព្យាបាល​ភ្លាម​ៗ​នៅ​ក្រោយ​ពេល​កើត​ ហាក់​ដូច​ជា​អាច​សម្លាប់​មេ​រោគ​មុន​ពេល ដែល​វា​អាច​បង្កើត​ទី​តាំង​ផ្ទុក​មេ​រោគ​អចិន្ត្រៃយ៍​មួយ​។​​
 
វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា​​ “​ប៉ុន្តែ​វា​ជា​ការ​ល្អ​ប្រសើរ​ដែល​មាន​វិធី​មួយ​ក្នុង​ការ​សម្រេច​ថា ​នៅ​ពេល​ណា​អាច​បញ្ឈប់​ការ​ព្យាបាល”​​។​ “​នេះ​ជា​សំណួរ​បន្ទាប់​ដែល​ត្រូវ​ចោទ​សួរ​”​។​
 
(​អត្ថ​បទ​ដែល​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​នេះ ​ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពី​គេហ​ទំព័រ​ http://www.nytimes.com/2014/03/06/health/second-success-raises-hope-for-a-way-to-rid-babies-of-hiv.html?_r=1)