ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ក្រុម​អ្នក​ស្រាវ​ជ្រាវ​កែ​ប្រែ​អង្គ​បដិ​បក្ខ ​VRC01​ ធ្វើ​ឱ្យ​វា​ស្ថិត​ នៅ​ក្នុង​ឈាម ​និង​ ជា​លិ​កា​គន្លឹះបានរយៈពេលវែងជាង

ក្រុម​អ្នក​វិទ្យា​សាស្រ្ត​កំពុង​បន្ត​ចាក់​បញ្ចូល​ ឬ ​ចាក់​បញ្ចូល​ទៅ​ក្នុង​ឈាម​​នូវ ​អង្គ​បដិ​បក្ខ​មេ​រោគ​ អេដស៍​ឈ្មោះ ​bNAbs​ (​broadly​ neutralizing ​HIV​ antibodies​)​ ជា​យុទ្ធ​សាស្រ្ត​ការ​ពារ​ជំងឺ​អេដស៍ ​។​ បច្ចេក​ទេស​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ​ការ​បង្កា​រោគ​អកម្ម ​(​Passive​ Immunization​)​ ដែល​ត្រូវ​បាន​បង្ហាញ​ថា ​វា​ការ​ពារ​សត្វ​ស្វា​ពី​ការ​ឆ្លង​មេ​រោគ​អេដស៍​ដែល​គេ​ហៅ​ថា ​ស៊ីវ ​(​SHIV​: ​Simian ​human​ immunodeficiency ​virus​)​។ ​ដើម្បី​ទទួល​បាន​ការ​បង្កា​អកម្ម​មួយ​ដែល​ជា​ជម្រើស​បង្កា​មេ​រោគ​អេដស៍​មើល​ឃើញ​យ៉ាង​ទូ​លំ ​ទូ​លាយ​មួយ​សម្រាប់​មនុស្​ស ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចង់​ធ្វើ​ការ​កែ​ប្រែ​ប្រភេទ ​bNAbs​ មួយ​ចំនួន​តូច​ដែល ​ត្រូវ​ការ​ចាំ​បាច់​ប្រើ​ប្រាស់​មួយ​ប្រភេទ​ៗ​សម្រាប់​តែ​ម្តង​ក្នុង​រយៈ​ពេល​រៀង​រាល់​២​-​៣​ខែ​ ។
 
ដូច្នេះ ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដឹក​នាំ​ដោយ​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​រប​សើសហ​រដ្ឋ​អា​ម៉េ​រិក​ បាន ​កែ​ប្រែ​អង្គ​បដិ​បក្ខ​ប្រឆាំង​មេ​រោគ​អេដស៍ ​(​anti​-​HIV​ bNAb​)​ ដែល​ឱ្យ​ឈ្មោះ​ហៅ​ថា ​VRC01​ នៅ​ពេល​ ចាក់​ចូល​ក្នុង​ឈាម​សត្វ​ស្វា ​វា​អាច​ស្ថិត​នៅ​ក្នុង​ឈាម​បាន​យូរ​ជាង​បី​ដង​លើ​ការ​ដែល​មិន​បាន​កែ​ប្រែ​ VRC01 ​ហើយ​ស្ថិត​នៅ​នឹង​ភ្នាស​ជា​លិ​កា​រ​ន្ធ​គូទ ​និង​ នៅ​ទី​នោះ​បាន​យូរ​ជាង​ VRC01​ដែល​មិន​កែ​ប្រែ​ ប្រហែល​ពីរ​ដង​ ។ ​កំហាប់​របស់​អង្គ​បដិ​បក្ខ​ប្រឆាំង​មេ​រោគ​អេដស៍​នៅ​នឹង​ផ្ទៃ​ភ្នាស​រន្ធ​គូទ ​និង​ រន្ធ​យោនី ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​រាំង​ខ្ទប់​ការ​ចម្លង​មេ​រោគ​អេដស៍​តាម​ផ្លូវ​ភេទ​ ដែល​ជា​ប្រធា​ន​បទ​នៃ​ការ​ សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ ។

លើស​ពី​នេះ​ទៀត​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថា​ការ​ចាក់​បញ្ចូល​ក្នុង​ឈាម​កម្រិត​ទាប​នូវ​VRC01​ដែល​បាន​កែ​ប្រែ​បាន​ការ​ពារ​សត្វ​ស្វា​ពី​ការ​ឆ្លង​ស៊ីវ​(SHIV)​មាន​ប្រសិទ្ធ​ភាព​ជាង​VRC01​ដែល​មិន​បាន​ទទួល​ការ​កែ​ប្រែ​ ។ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រាយ​ការណ៍​ថា​ការ​កែ​ប្រែ​បាន​ធ្វើ​ឱ្យ​សមត្ថ​ភាព​VRC01​តោង​ភ្ជាប់​ជា​មួយ​ប្រូ​តេ​អ៊ីន​ម៉្យាង​របស់​កោសិកា​ដែល​ការ​ពារ​អង្គ​បដិ​បក្ខ​ពី​ការ​កម្ទេច​នៅ​ក្នុង​ កោ​សិ​កា​និង​ វា​មាន​ឥទ្ធិ​ពល​ធ្វើ​ឱ្យ​អង្គ​បដិ​បក្ខ​បាន​ទៅ​ដល់​ភ្នាស​ជា​លិ​កា​យ៉ាង​ញឹក​ញាប់​និង ​ស្ថិត​នៅ ​ទី​នោះ​បាន​កម្រិត​ណា ​។របក​គំហើញ​នេះ​អាច​ជូន​ព័ត៌​មាន​អំពី​យុទ្ធ​សាស្រ្ត​ការ​ពារ​ដោយ​អង្គ​បដិ​បក្ខ ​ទល់​ទប់​ជា​មួយ​នឹង​មិន​ត្រឹម​តែ​មេ​រោគ​អេដស៍​ប៉ុណ្ណោះ​ទេ​តែ​ជា​មួយ​នឹង​ប្រភេទ​វីរុស​ដទៃ​ផ្សេង​ទៀត​ដែល​ឈ្លាន​ពាន​នៅ​តាម​ភ្នាស​របស់​សរី​រាង្គ​ដូច​ជា​វីរុស​រ៉ូតា​(rotavirus)​វីរុស​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​(poliovirus) ​វីរុស​ណូ​រ៉ូ ​(norovirus)​និង​វីរុស​គ្រុន​ផ្តា​សាយ ​។

(អត្ថបទដែលបកប្រែក្រៅផ្លូវការនេះដកស្រង់ចេញពីគេហទំព័រ http://www.niaid.nih.gov/news/newsreleases/2014/Pages/HIVpassiveImmunization.aspx)