ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំប្រចាំឆ្នាំ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នារសៀល​ថ្ងៃ​ទី​​១២​​ ខែ​ធ្នូ ​ឆ្នាំ​២០១៦​ នៅ​ទី​ស្នាក់​ការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូ​លី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រ​ចាំឆ្នាំ​អាជ្ញា​ធរ​ជាតិ ​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ការ​ងារ​ ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក​ និង​ ពិភា​ក្សា​ដោះ​ស្រាយ​​កិច្ចការ​ដែល​ត្រូវ​ការ​សម្របសម្រួល​បន្ត​បន្ទាប់​ទៀត​។

វត្ត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​មាន​ ឯក​ឧត្តម​ លោក​ជំទាវ ​លោក​ លោក​ស្រី ​អនុ​ប្រធាន ​ទី​ប្រឹក្សា​ អគ្គ​លេ​ខា​ធិ​ការ​ អគ្គលេខា​ធិការ​រង​ ប្រធាន​ អនុប្រធាន​នាយក​ដ្ឋាន​ ប្រធាន​ អនុ​ប្រធាន​ការិយា​ល័យ​ និង​មន្រ្តី​រាជការ​ទាំង​អស់​នៃ ​អាជ្ញា​ធរ​ជាតិ ​បាន​ចូល​រួម។

​ប​ន្ទាប់​ពី​បានស្តាប់​នូវវ​ឌ្ឍភាព​ នៃ​កិច្ច​ការងារ​ដែល​ថ្នាក់​ដឹកនាំ ​និង​ អគ្គលេខា​ធិ​ការ​ដ្ឋាន​បាន​បំ​ពេញ​នៅ​ពេល​កន្លង​ ឯកឧត្តម​ប្រធាន​ បាន​រំ​លឹក ​និង​ ផ្តល់​អនុសាសន៍ ​ដល់​ថ្នាក់​ដឹក​នាំ ​និង​​មន្រ្តី​រាជ​ការ​​អាជ្ញា​​ធរ​​ជាតិ ​​ទាំង​​អស់ ​​ឲ្យ​​ខិត​​ខំ​ប្រឹង​​ប្រែង​​ក្នុង​​ភារ​​កិច្ច​រៀង​ខ្លួន​ ​ចូល​រួម​​ក្នុង​​ការ​​សម្រម​​សម្រួល​​ការ​​ឆ្លើយ​​តប​​ ពហុ​​វិស័យ​ ​នៅកំរិត​​ថ្នាក់​​ជាតិ​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ​នៅថ្នាក់ក្រោម​ជាតិ​ជាមួយ ​រដ្ឋ​បាល​មូល​ដ្ឋាន​ រាជ​ធានី ​ខេត្ត​ ក្រុង​ស្រុក​ ដើម្បី​អាច​ចល័ត​ឲ្យ​មាន​ការ​ចូល​រួម ​ឆ្លើយ​តប​ឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ​ទៅ​នឹង​ការ​ចម្លង​រាល​ដាល​មេរោគ​អេដស៍ ​និង​ជំងឺ​អេដស៍ ​ពី​គ្រប់​សមាស​ភាព​ពាក់​ព័ន្ធ​ នៃ​សង្គម​ជាតិ ​រដ្ឋ​បាល​ជាតិ​ សហ​គមន៍ គ្រួសារ​ និង​ បុគ្គល​ ដើម្បី​ឈាន​ទៅ
· កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នៃ​ករណី​ឆ្លង​ថ្មី​ៗ
· ជួយ​ឲ្យអ្នក​ដែល​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍ ​អាច​រស់​នៅ​ប្រកប​ការងារ ចិញ្ចឹមជីវិត​បាន​ធម្មតា​ដូច​ពល​រដ្ឋផ្សេង​ទៀត ​ដោយ​គ្មាន​ការ​រើសអើង ​ឫ មាក់​ងាយ​
· អាច​ទទួល​បាន​សេវា​ព្យាបាល​ ថែទាំ​ និង​គាំ​ពារ​សង្គម​អោយអ​ស់​ពីលទ្ធភាព​ដែល​មាន​ ។