ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា អញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី៤ នៃអណត្តិឆ្នាំ២០១៦-២០១៧

រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី៤ នៃអណត្តិឆ្នាំ២០១៦-២០១៧ ។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិកសមាជិកាចំរុះដែលមានតំណាងជ្រើសតាំងដោយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូតនៃប្រទេសម្ចាស់អំណោយដែល ផ្តល់មូលនិធិដល់គម្រោងមូលនិធិសាកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជនដែលរស់នៅនិងរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់ ។ កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកនេះ ផ្តោតលើរបៀបវរៈចំបងដូចខាងក្រោម៖

1.​បោះឆ្នោតជ្រើសរើស សមាជិកតំណាងក្រុមដៃគូអភិវឌ្ឍនៃស្ថាប័នពហុភាគី ជាអនុប្រធាន និង អនុម័តសមាជិកភាពតំណាងអង្គការសង្គមស៊ីវិលបំពេញបេក្ខភាពជាអនុប្រធានគណៈកម្មាធិការ ។

2.​បទបង្ហាញស្តីអំពីកញ្ចប់គម្រោងជំនួយថ្មីរបស់មូលនិធិសាកលប្រយុទ្ធនឹងជំងឺរបេង គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ គម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល សំរាប់ព្រះរាជាណាចក្រកម្ពុជា ។

3.​បច្ចុប្បន្នភាពស្តីពី នៃការសម្របសម្រួល និងការអនុវត្តគម្រោងមូលនិធិសាកលរបស់ព្រះរាជាណាចក្រកម្ពុជា ។

4.របាយការណ៍ និងបច្ចុប្បន្នភាពនៃការសម្របសម្រួលនៃក្រុមអ្នកតំណាងប្រជាជនរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺរបេង អេដស៍ គ្រុនចាញ់ ។ តាមសេចក្តីសម្រេចនៃក្រុមប្រឹក្សាភិបាលរបស់មូលនិធិសាកលក្នុងពេលថ្មីៗនេះ មូលនិធិសាកលបានសម្រេចបន្ត ផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជាតទៅទៀតក្នុងរង្វង់ទឹកប្រាក់៨៣លានដុល្លាសំរាប់ឆ្នាំ២០១៨ ២០១៩ និង ២០២០ ។ ជាថ្មីម្តងទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកសមាជិកា នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា ដែលបានចូលរួមនៅក្នុងប្រជុំនាពេលនេះ និងកោតសរសើរដល់ការចូលរួម ការគាំទ្រ កិច្ចខិតខំប្រឹងប្រែងនៅក្នុងកិច្ចការសម្របសម្រួលគម្រោងដ៏ច្រើនលើសលុបនៃគម្រោងប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និង អត្រាស្លាប់របស់ពលរដ្ឋកម្ពុជាដោយសារជំងឺទាំងបី ។