ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើជម្រើសនៃការអនុវត្តមូលនិធិសកលសម្រាប់រយៈពេលបីឆ្នាំបន្ទាប់​ (២០១៨-២០២០)

នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦​ នៅ​ទី​ស្នាក់​ការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការសម្រប​សម្រួល​មូល​និធិ​សាកល​កម្ពុជា ​បាន​អញ្ចើញ​ជា​អធិ​បតី ​និង​ ដឹក​នាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ដើម្បី​ពិនិត្យ​ពិភាក្សា​ជា​មួយ​ក្រសួង​ស្ថាប័ន ​ពាក់​ព័ន្ធ​លើ​ការ​សម្រប​សម្រួល​កិច្ច​ការ​គ្រប់គ្រង ​អនុ​វត្តគម្រោង​ជំនួយ ​និង​ការ​ចូល​រួម​ចំណែក​របស់​រាជ​រដ្ឋា​ភិ​បាល​នៅ​ក្នុង​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់​សំរាប់​រយៈ​ពេល​ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ២០២០ ​និង​ រៀប​ចំ​ផែន​ការ​វិនិយោគ​៣ឆ្នាំ​រំកិល​សំរាប់​ឆ្នាំ​២០១៧​ដល់​២០១៩​ ក្នុង​ការ​ប្រយុទ្ធ​ និង​ ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​អេដស៍​។

​គួរ​រំលឹកថា​ ​មូល​និធិ​សាកល​បាន​គ្រោង​ផ្តល់​ជំនួយ​ថវិកា​ចំនួន​៩៨​លាន​ដុល្លា​សហ​រដ្ឋអា​មេរិក​ដល់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​បន្ត​គម្រោង​ផែនការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់សំរាប់រ​យៈ​ពេល​៣ឆ្នាំ​ពី​២០១៨​ដល់​២០២០​។ បន្ថែម​លើ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ខាង​មូល​និ​ធិ​សាកល ​រាជ​រដ្ឋាភិ​បាល​ក៏​បាន​ចូល​រួម​ចំណែក​ជា​ថវិកា​រ៉ាប់រង​ចំណាយ​ទិញ​ឱសថ​ប្រឆាំង​មេ​រោគ​អេដស៍ ​ហើយ​គ្រោង​ទទួលបន្ទុក​ចំណាយ​សំរាប់​បុគ្គលិក​កិច្ច​សន្យា​ដែល​បំពេញ​ការងារ​នៅក្នុង​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺ​ទាំង​បី​ជំនួស​ថវិកា​មូលនិធិសាកល​ដែល​ត្រូវ​បាន​កាត់​ចេញ ​ហើយ​ប្រគល់​បន្ទុក​ចំណាយ​ផ្នែក​នេះ​មក​ជាកញ្ចប់​ចំណាយ​របស់​រាជរដ្ឋា​ភិបាល​វិញ​។

​ក្រោយ​ពី​បាន​ផ្លាស់​ប្តូរមតិ​រួច​មក ​អង្គ​ប្រជុំ​បាន​សម្រេច​អំពី​បេក្ខភាព​ប្រធាន​គណៈកម្មាធិ​ការ​សម្រប​សម្រួល​ មូល​និធិ​សាកល​សម្រាប់​ឆ្នាំ២០១៨-២០២០​ និង​ស្នើ​សុំ​សេច​ក្តី​សម្រេច​ពី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​អោយ​បន្ត​គាំ​ទ្រ​ធន​ធាន​មនុស្ស​ និង​ចូល​រួម​ទិញ​ឱសថ​ប្រឆាំង​មេ​រោគ​អេដស៍ ​សម្រាប់រ​យៈពេល​ខាង​លើ​ដែល​អាច​ចាត់​ជា​ថវិកា​បដិ​ភាគ​របស់​រាជ​រដ្ឋាភិ​បាល​សំរាប់​ជំនួយ​មូល​និធិ​សាកល​។

ឯក​ឧត្តម​ទេស​រដ្ឋមន្រ្តី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​តំណាង ​ក្រសួង​ទាំង​បី​ដែល​បាន​ចូល​រួម​មតិ​យ៉ាង​ផុល​ផុស​ធ្វើ​អោយ​អង្គ​ប្រជុំ​ទទួល​បាន​លទ្ធ​ផលគួរ​ជា​ទីរំពឹង​ទុក​។ អង្គ​ប្រជុំ​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​១១ព្រឹកប្រ​កប​ដោយ​ភាព​ស្និត​ស្នាល​។

​