
នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងស្ថាប័ន ក្រសួងពាក់ព័ន្ធ តំណាងទីភ្នាក់ងារដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិនានា។ល។ កិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តោតលើការវិវត្តន៍សូចនាកររួមរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ឆ្នាំកន្លងទៅ(JMI2015-2016) និងពិនិត្យមើលសូចនាករឆ្នាំ ២០១៧-២០១៨ របស់ CRDB/CDC ដោយផ្តោតលើការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបញ្ចប់ការរីករាលដាលមេរោគអេដស៍នៅឆ្នាំ២០២៥នៅក្នុងបរិបទមួយដែលដៃគូអភិវឌ្ឍន៍កំពុងកាត់បន្ថយជំនួយនិងការបង្កើនថវិកាជាតិដើម្បីរួមចំណែកពង្រឹងភាពជាម្ចាស់ក្នុងការឆ្លើយតបដើម្បីឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល ក្នុងការត្រៀមខ្លួនធានាការឆ្លើយតបប្រកបដោយចេរភាព។