
នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា(CCC) បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងជំនួយមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងពិនិត្យសម្របសម្រួលការគ្រប់គ្រងនិងអនុវត្តគម្រោង។ ប្រធានបទនៃកិច្ចប្រជុំលើកនេះពិនិត្យពិភាក្សា លើការសម្របសម្រួលបំបែកការសម្របសម្រួលគម្រោងកម្មវិធី រចនាសម្ព័ន្ធនៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និង កំណត់របៀបវរៈសំរាប់កិច្ចប្រជុំពេញគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។