
នាវេលាម៉ោង ២រសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំកិច្ចប្រជុំលើកទី៥ (អាណត្តិ២០១៦-២០១៧) នៃគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសកម្ពុជា (CCC) របស់មូលនិធិសកល ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំកម្ពុជា។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ អ្នកតំណាងមូលនិធិសកល សមាជិកគណៈ កម្មាធិការប្រតិបត្តិរបស់គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស (CCC) អ្នកតំណាងមកពី ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសហប្រជាជាតិមកពី WHO, UNAIDS, ដៃគូអភិវឌ្ឍន៍ដែលមាន តំណាងស្ថានទូតបារាំង អាល្លឺម៉ង់ និង សហរដ្ឋអាម៉េរិក សង្គមស៊ីវិលដែលមាន អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន ព្រមទាំងប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺអេដស៍ របង និងគ្រុនចាញ់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
១)ការបង្ហាញ និងការអនុម័តលើរបៀបវារៈ
២)ការពិនិត្យមើលឡើងវិញលើការផ្តល់កញ្ចប់ថវិការបស់មូលនិធិសកល/ការកែតម្រូវតាម សំណើរបស់គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស
៣)ការពិនិត្យមើលឡើងវិញនូវការណែនាំបន្ថែមរបស់មូលនិធិសកល/គណៈកម្មាធិការ សម្របសម្រួលប្រចាំប្រទេសក្នុងការដាក់ពាក្យស្នើសុំថវិកា ដោយផ្អែកលើលទ្ធផល អនុវត្តថវិកាជំនួយ
៤)វឌ្ឍនភាពក្នុងការរៀបចំសណើសុំមូលនិធិ ការផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីស្ថាប័នទទួល ជំនួយផ្ទាល់
៥)ការផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីគណៈប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលប្រចាំ ប្រទេស
៦)ផ្សេងៗ។
ជា កិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់ និងបានឱ្យអង្គប្រជុំមានយោបល់អំពីរបៀបវារៈ ព្រមទាំងប្រកាសអំពីទំនាស់ផលប្រយោជន៍ ប្រសិនបើមាន។ អង្គប្រជុំបានធ្វើការត្រួតពិនិត្យ មើលឡើងវិញលើការផ្តល់កញ្ចប់ថវិការបស់មូលនិធិសកល/ ការកែតម្រូវតាមសំណើរបស់គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស។ ក្នុងនោះការសម្រេចចិត្តគន្លឹះដែលត្រូវធ្វើឡើងគឺ ៖
១) ការផ្តល់ការគាំទ្រចំពោះការបំបែកកម្មវិធី
២) ការជ្រើសរើសនូវជម្រើសក្នុងកម្មវិធីប្រព័ន្ធភាពមិនទ្រុឌទ្រោម និងនិរន្តរភាពសុខាភិបាល និង
៣) ជំហានបន្ទាប់ក្នុងប្រព័ន្ធភាព មិនទ្រុឌទ្រោម និងនិរន្តរភាពសុខាភិបាល។
អង្គប្រជុំក៏បានស្តាប់នូវការធ្វើបទបង្ហាញអំពី វឌ្ឍនភាពក្នុងការរៀបចំសំណើសុំមូលនិធិ ដែលបង្ហាញដោយស្ថាប័នទទួលជំនួយផ្ទាល់នៃជំងឺរបេង អេដស៍ និងគ្រុនចាញ់។ គួរបញ្ជាក់ថា សម្រាប់រយៈពេលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ មូលនិធិសកលនឹងផ្តល់ជំនួយចំនួន ៩៨,៣លានដុល្លារអាម៉េរិក ដូចតទៅ ៖
១) កម្មវិធីជំងឺអេដស៍ ៤១,៥លានដុល្លារសហរដ្ឋអាម៉េរិក
២) កម្មវិធីជំងឺរបេង ១៣,៨លានដុល្លារសហរដ្ឋអាម៉េរិក
៣) កម្មវិធីជំងឺគ្រុនចាញ់ ៤៣លានដុល្លារសហរដ្ឋអាម៉េរិក នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំង អស់ មកពីក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង អ្នកតំណាងប្រជាជនដែលរងផលប៉ះពាល់ ដែលបានរួមចំណែកយ៉ាងសំខាន់ និង ធ្វើការពិភាក្សាយ៉ាងសកម្ម ។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
| 60.96 MB | ![]() |