ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូលី​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​ការ​ងារ​ដែល​បាន​អនុ​វត្ត​នៅ​ក្នុង​ឆ្នាំ​២០១៦​ និង​ ពិនិត្យ​ពិភាក្សា​ផែន​ការ​សំរាប់​ឆ្នាំ២​០១៧​

នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារមណ្ឌលគីរី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើការងារដែលបានអនុវត្តនៅក្នុងឆ្នាំ២០១៦ និង ពិនិត្យពិភាក្សាផែនការសំរាប់ឆ្នាំ២០១៧។ អង្គសិក្ខាសាលាមានគោលបំណង ពិនិត្យមើលឡើងវិញនូវវឌ្ឍនៈភាព កង្វះខាត បញ្ហាប្រឈម លទ្ធផលការងារក្នុងឆ្នាំ២០១៦ និងពិនិត្យពិភាក្សាផែនការលំអិតសំរាប់អនុវត្តក្នុង ឆ្នាំ២០១៧របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍។ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ជាសា្ថប័នជាតិដែលបានទទួលកាតព្វកិច្ច និងភារកិច្ច ពីរាជរដ្ឋាភិបាល និង ទទួលខុសត្រូវរួមចំពោះមុខរាជរដ្ឋាភិបាល ក្នុងការដឹកនាំយន្តការ និង កិច្ចការសម្របសម្រួលពហុវិស័យ ដើម្បីកាត់បន្ថយករណីចម្លងមេរោគអេដស៍ថ្មី កាត់បន្ថយ អត្រាស្លាប់ដោយជំងឺអេដស៍ កាត់បន្ថយការរើសអើងប្រឆាំងនឹងអ្នករស់នៅជាមួយមេរោគ អេដស៍ ហើយនិង ដឹកនាំកិច្ចការ និងការគៀងគរធនធានមនុស្ស និងហិរញ្ញវត្ថុ ដេម្បីប្រើប្រាស់នៅក្នុង សំណុំសកម្មភាពអន្តរវិស័យដែលពាក់ព័ន្ធការប្រយុទ្ធនឹងជម្ងឺអេដស៍។ ឯកឧត្តមប្រធានបានមានប្រសាសន៍បញ្ជាក់ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរ អោយបំពេញភារកិច្ចអោយទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត អោយស្រប ទៅ នឹងអាណត្តិ និងការទទួលខុសត្រូវរបស់អាជ្ញាធរជាតិ គឺត្រូវបំពេញភារកិច្ច សម្របសម្រួល គាំទ្រ អន្តរក្រសួង ស្ថាប័ន នៅគ្រប់កំរិត រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល ផ្តល់ជាលទ្ធផលជាក់ស្តែងក្នុងការកាត់បន្ថយការចម្លងមេរោគអេដស៍ និងកាត់បន្ថយអត្រាស្លាប់ ដោយជម្ងឺអេដស៍ និងការកាត់បន្ថយ ការរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា។