ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ ដឹក​នាំ ​សមា​ជិក​ សមា​ជិ​ការ​​ នៃ​គណៈ​កម្មា​ធិ​ការ​ប្រតិ​បត្តិ​ និង​ គណៈ​កម្មា​ធិ​ការ​អភិ​បាល​ របស់​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​មូល​និធិ​សាក​ល​កម្ពុជា​ ទទួល​ជួប​ពិភាក្សា​ការ​ងារ​ ជា​មួយ​គណៈ​ប្រតិ​ភូ​មូល​និធិ​សាកល​ផ្នែក​សវន​កម្ម​ទី​ក្រុង​ហ្សឺ​ណែវ​

នា​ព្រឹក​ថ្ងៃ​ទី​២១ ​ខែមី​នា ​ឆ្នាំ​២០១៧​ នៅ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូលី ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​សម្របសម្រួល​មូលនិធិ​សាកល​កម្ពុជា​ បាន​ដឹក​នាំ ​សមាជិក​ សមា​ជិកា​ របស់​គណៈ​កម្មា​ធិ​ការ​ប្រតិបត្តិ ​(Executive​ Committee​) ​និង ​គណៈ​កម្មា​ធិ​ការ​អភិ​បាល ​(Oversight​ Committee​) ​នៃ គណៈ​កម្មាធិការ​សម្រប​សម្រួល​មូល​និធិ​សាកល​កម្ពុជា ​(Country Coordinating Committee: CCC)​ ទទួល​ជួប​ពិ​ភាក្សា​ការ​ងារ​ ជា​មួយ ​គណៈ​ប្រតិភូ ​មូល​និធិ​សាកល​ផ្នែក​សវន​កម្ម​ទី​ក្រុង​ហ្សឺ​ណែវ​។

​កិច្ច​ពិ​ភាក្សា​ បាន​ផ្តោត​ជា​សំខាន់​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​ស្វែង​យល់​លើ ​ការ​លំបាក​ បញ្ហា​ប្រឈម​ នៅ​ក្នុង​ការ​សម្រប​សម្រួល ​និង​ អនុវត្ត​គម្រោង​កម្ម​វិធី​ជំនួយ​មូល​និធិ​សាកល​សំរាប់​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​របេង ​និង​គ្រុន​ចាញ់​ក្នុង​រយៈ​ពេល​២០១៥​-២០១៧​ ដើម្បី​លើក​កំពស់​ប្រសិទ្ធ​ភាព ​ប្រសិទ្ធ​ផល ​នៅ​ក្នុង​គម្រោង​ជំនួយ​មូល​និធិ​សាកល​បន្ទាប់​តាម​រយៈ​កិច្ច​ការ​ធ្វើ​សវ​កម្ម ​និង​ការ​វាយ​តំលៃលទ្ធ​ផល​ និង​ប្រសិទ្ធ​ភាព​នៃ​គម្រោង​កម្ម​វិធី​ទាំង​អស់ ​ហើយ​គណៈ​ប្រតិ​ភូមូល​និធិ​សាកល​ផ្នែក​សវន​កម្ម​ក៏​បាន​ស្នើ​សុំ​អោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សមាជិក​តំណាង​គណៈ​កម្មាធិកា​រ​ទាំង​ពីរ​ផង​សំរាប់គម្រោង​កិច្ច​ការ​សវន​កម្ម​ខាង​មុខ​។

គណៈ​កម្មាធិ​ការ​ប្រតិ​បត្តិ ​និង​ គណៈ​កម្មា​ធិ​ការ​អភិបាល​  គឺ​ជា​រចនា​សម្ព័ន្ធ និ​ង ជា​​យន្ត​ការ​ស្រប​សម្រួល​គម្រោង​ជំនួយ​មូល​និធិ​សាកល ​នៅ​ក្នុង​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​មូល​និធិ​សាកល​កម្ពុជា​ ដែល​មាន​សមា​ជិក​ភាព​ជា​តំណាង​មក​ពី ​អង្គ​ការ​សុខ​ភាព​ពិភាព​លោក ​តំណាង​ស្ថាន​ទូត​ប្រទេស​ផ្តល់​ជំនួយ​ដល់ ​មូល​និធិ​សាកល​ តំ​ណាង​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ ​តំណាង​អង្គ​ការ​សង្គម​ស៊ី​វិល ធ្វើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់​។

​