
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាង ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (USAID) និង នាយិការកម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ដែលជាតំណាងដៃគូអភិវឌ្ឍ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃមេរោគអេដស៍ នឹងឆ្លើយតបទៅនឹងជម្ងឺអេដស៍នៅកម្ពុជា។ កិច្ចប្រជុំបានធ្វើការពិភាក្សាជាចំបងលើ តម្រូវការធនធាន នាពេលបច្ចុប្បន្ន និងអនាគត នៅក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគអេដស៍ និង ឆ្លើយតបទៅនឹងជម្ងឺអេដស៍ នៅគ្រាដែលជំនួយពីខាងក្រៅប្រទេសបានធ្លាក់ចុះ ដើម្បីបន្តរនិរន្តរភាព នៃបទអន្តរាគមន៍នានា រួមទាំងការបន្តរចូលរួមចំណែក របស់រាជ រដ្ឋាភិបាលផង ។ អង្គប្រជុំបានយល់ស្រប និងបន្តការពិគ្រោះពិភាក្សា ជាមួយយន្តការ និង សមស្របតាមដំណាក់កាលនិង លទ្ធភាពបន្តបន្ទាប់ ជាមួយដៃគូរ ស្ថាប័ន និង ឋានានុក្រមពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកដំណោះស្រាយអោយបានសមស្របក្នុងបរិបទ និងតម្រូវការជាក់ស្តែង។