ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូបឋម និងមធ្យមសិក្សា នៅស្រុកបរសេដ្ឋ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបឋមសិក្សា និងមធ្យមសិក្សា ដោយមានការចូលរួមពី ឯកឧត្តម អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូបឋមសិក្សា និងមធ្យមសិក្សាក្នុងស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួនជាង៣០០នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ លោក ស៊ីន សុភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុកបរសេដ្ឋ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋអំពីការងារអប់រំ សកម្មភាពគណបក្សស្រុក និងការងារឆ្ពោះទៅកាន់ការបោះឃុំសង្កាត់នាពេលខាងមុខរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានអញ្ជើញ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺឡើងមានប្រសាសន៍។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណចំពោះ លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស និងចំពោះឯកឧត្តមទេសរដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ក្នុងការជួយកិច្ចការងារអភិវឌ្ឍន៍ស្រុកក្នុងគ្រប់វិស័យ។ ក្នុងនោះឯកឧត្តមបានជម្រាបជូនអង្គពិធីអំពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុង៖

១) ការដំឡើងប្រាក់បៀវត្ស និងការបើកផ្តល់តាមប្រព័ន្ធធនាគារ ៖ ចាប់ពីខែមេសាទៅមន្រ្តី រាជការទាំងអស់នឹងបានដំឡើងប្រាក់ខែគ្រប់ៗគ្នា

២) ការពង្រឹងការប្រឡង ៖ អ្នកចេះគឺជាប់

៣) ការបង្កើតអធិការកិច្ចដើម្បីធ្វើការត្រួតពិនិត្យលើកការបង្រៀន

៤) ការវាយតម្លៃលើការសិក្សា

៥) ការពិនិត្យឡើងវិញលើកម្មវិធីសិក្សា។

៦) ការពង្រឹងឧត្តមសិក្សា ៖ មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅអមលាំង។

មុននឹងបញ្ចប់ ឯកឧត្តម យឹម សុខុម បានសំណូមពរដល់លោកគ្រូអ្នកគ្រូឱ្យខិតខំបង្រៀនកូនសិស្សដើម្បីបន្តភាពខ្លាំងពូកែរបស់ស្រុកបរសេដ្ឋ និងធ្វើយ៉ាងណារក្សានូវក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី គឺជាស្ថាបនិកមួយរូបនៃកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជាមួយសម្តេចតេជោ។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនអង្គពិធីថា សន្តិភាពជាឫសគល់នៃស្ថិរភាពនយោបាយ។ របបគ្រប់គ្រងបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជារបបមួយដែលធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពបានយូរជាងគេ។ ប្រជាពលរដ្ឋមានសេរីភាពក្នុងការសម្តែងមតិជាសម័យ ណាៗទាំងអស់។ ការបោះឆ្នោតឆ្នាំ១៩៩៣ដែលក្រុមលោកតាសឺន សាន និងភាគីកម្ពុជាប្រជាធិតេយ្យមិនចង់ឱ្យមាននៅពេលនោះ យើងបង្កើតបានជារដ្ឋអធិបតេយ្យមួយដែលពិភពលោកទាំងមូលទទួល ស្គាល់។ របបយើងឥឡូវជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលអំណាចកើតចេញពីប្រជាជន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា គណបក្សសង្រ្គោះជាតិតែងតែញុះញង់ លាបពណ៌ និងប្រកាសថាខ្លួនឈ្នះនៅមុនការបោះឆ្នោត។ នេះជាចរិតមួយដ៏គ្រោះថ្នាក់ ព្រោះថា គេចោទអ្នកកាន់អំណាចថាក្បត់ជាតិ ញុះញង់ឱ្យអ្នកក្រស្អប់អ្នកមាន ឱ្យប្រជាជនខឹងរដ្ឋាភិបាល និងនៅពេលលទ្ធផលនៃការបោះឆ្នោតចាញ់គេនាំគ្នាធ្វើបាតុកម្មតវ៉ាជាដើម។

ចំពោះការកសាង និងការអភិវឌ្ឍជាតិ គេតែងលើកឡើងថា ខ្មែរកាន់តែក្រទៅ តែតាមពិតប្រជាជនម្នាក់ៗមានជីវភាពកាន់តែធូរធាឡើង មានរបស់ ប្រើប្រាស់កាន់តែប្រសើរឡើងដូចជាម៉ូតូ និងទូរស័ព្ទជាដើម។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦យើងមិនមែនជាប្រទេសក្រីក្រដូចមុនទេ។ យើងជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ យើងក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន។ ក្រៅពីនោះ គណបក្សសង្រ្គោះជាតិតែងតែឃោសនាថា យើងនឹងមានសង្រ្គាមដោយសារគណបក្សប្រជាជនកម្ពុជានឹងមិនប្រគល់អំណាចឱ្យ ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះ។ តាមពិត បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត គឺនឹងមានចលាចល ដោយសារនយោបាយញុះញង់ លាបពណ៌ និង ប្រកាន់ជាតិសាសន៍ និងដោយសារការបង្កសង្រ្គាមជាមួយវៀតណាម។ ឥឡូវនេះគណបក្សប្រឆាំងឃោសនាថានឹងឱ្យចាស់ៗ១០ម៉ឺនរៀលក្នុងមួយខែ និងឃុំមួយបើឈ្នះឱ្យ៥០ម៉ឺនដុល្លារ។ ធាតុពិតជាក់ស្តែងគឺជាការសន្យាខ្យល់ ដូចធ្លាប់ធ្វើរួចមកហើយ ពួកគេមិនបានផ្តល់អ្វីតាមការសន្យាជាមួយនឹងមូលដ្ឋានដែលពួកគេឈ្នះនោះឡើយ។ ពួកគេគ្មានសមត្ថភាពដឹកនាំការងារអ្វីទាំងអស់ ជាក់ស្តែងដូចជាការបង្កើតទូរទស្សន៍ ដែលពួកគេខំដើររៃអង្គាសប្រាក់ មកដល់សព្វថ្ងៃនៅមិនទាន់ដំណើរការនៅឡើយ។ គណបក្សសង្រ្គោះជាតិបាននិយាយអំពីវប្បធម៌សន្ទនា និងការមិនចាត់ទុកខ្មែរណាជាសត្រូវ។ តែវប្បធម៌សន្ទនាអត់ដំណើរការដោយសារ សម រង្ស៊ីខ្លួនឯងជាអ្នករំលាយ រហូតដល់ខ្លួនឯងបាត់បង់តំណែងជាប្រធានគណបក្សទាំងមូល។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំឱ្យមានប្រព័ន្ធជួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ក្នុងនោះបេឡាជាតិរបបសន្តិសុខ សង្គមបានរៀបចំឱ្យមានការថែទាំសុខភាពចំពោះគ្រោះថ្នាក់ការងារ ទាំងបុគ្គលិក និងកម្មករក្នុងផ្នែកឯកជន និងមន្រ្តីរាជការ។ ជាមួយគ្នានេះ ស្រ្តីមានផ្ទៃពោះ និងកុមារតូចក៏ទទួលបានអាហារូបត្ថម្ភ។ ជនពិការ និងចាស់ជរាក៏នឹងទទួលបានប្រាក់ឧបត្ថម្ភ។ ចំណែកឯអ្នកអត់ការងារក៏នឹងមានប្រាក់ឧបត្ថម្ភ។ យើងកំពុងរៀបចំឱ្យកម្មកររោងចក្រមានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការដែរ។ នេះជាគោលការណ៍ជាក់ស្តែងដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ។ ដូច្នេះ បើមិនមានសន្តិភាព ឬស្ថិរភាពនោះទេ កិច្ចការទាំងនេះមិនអាចធ្វើបានទេ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើឱ្យលោកគ្រូអ្នកគ្រូទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា និងកុំជឿការឃោសនាបោកប្រាស់មុនពេលបោះឆ្នោត ដែលជាការសន្យាខ្យល់របស់គណបក្សប្រឆាំង។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានឧបត្ថម្ភលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗថវិកា ២០០០០រៀល និងអាវយឺតមួយ។ កម្មវិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ។