
នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិ ប្រចាំខែមីនា ឆ្នាំ២០១៧ ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ដែលបានអនុវត្តនៅក្នុងខែមីនា និង ការរៀបចំផែនការសកម្មភាពសំរាប់ខែបន្ទាប់ ។
វត្តមាននៅក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ទាំងអស់អោយព្យាយាមបញ្ចូល បទអន្តរាគមន៍ និងផែនការសកម្មភាព នៃការបង្ការការចម្លងមេរោគអេដស៍អន្តរវិស័យ និងពហុវិស័យ នៅគ្រប់កំរិតនៃការឆ្លើយតប តាំងពីកំរិតសហគមន៍ ដល់កំរិតរដ្ឋបាលថ្នាក់ជាតិ ដោយអមជាមួយផែនការថវិកា និងត្រូវព្យាយាមស្វែងរកកាគាំទ្រ ពីថវិកាជាតិ និងដៃគូរអភិវឌ្ឍនានា។