ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និង មន្រ្តីរាជការ ប្រារព្ធពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ មានប្រារព្ធពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង លោកជំទាវ ទុំ សេដ្ឋា ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន នាយកដ្ឋាន និង មន្ត្រីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដើម្បីសុំពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ពីទេវតាឆ្នាំថ្មី។ បន្ទាប់ពីចប់ពិធីសូត្រមន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ប្រសិទ្ធពរជ័យ ជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានរំលឹកអំពីវឌ្ឍនភាព និងលទ្ធផលល្អប្រសើរនៃការងារប្រយុទ្ធនឹងជំងឺអេដស៍ នាឆ្នាំកន្លងមក ថ្លែងអំណរគុណ និង ការកោតសរសើរ ចំពោះការខិតខំចូលរួមអស់ពី កម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរជាតិ ជាមួយនឹងការជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ៗរូបឲ្យបានជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រុងចម្រើន និងសុភមង្គល ក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១។