
នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ និងជាជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិ (Executive Committee) នៃគណៈកម្មាធិការ សម្របសម្រួលមូលនិធិសាកលកម្ពុជា (Country Coordinating Committee: CCC) ជាមួយក្រុមការងារគ្រប់គ្រងគម្រោងកម្មវិធីមូលនិធិសាកលទីក្រុងហ្សឺណែវសំរាប់ប្រទេសកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ មើលលទ្ធផល វឌ្ឍនភាព បញ្ហាពាក់ព័ន្ធ ធ្វើការពិភាក្សា និង សម្របសម្រួលជាជំហ៊ានៗ លើការកែទម្រង់ កែសម្រួលរចនាសម្ព័ន្ធ និង យន្តការ នៃការគ្រប់គ្រងគម្រោងជំនួយសំរាប់ឆ្នាំ២០១៨-២០២០ ដោយឆ្លើយតបទៅនឹងទម្រង់ការ នៃសំណើគម្រោង និង បរិបទនៃការប្រយុទ្ធនឹងជំងឺអេដស៍ គ្រុនចាញ់ និង ជម្ងឺរបេង នៅព្រះរាជាណាចក្រកម្ពុជា និង លទ្ធភាពជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយមូលនិធិសាកល ។