ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ទទួលជួបលោកស្រី Marie-Odile EMOND បញ្ចប់បេសកកម្ម និង ស្វាគមន៍ លោកស្រី Vladanka ANDREEVA នាយិការថ្មីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំកម្ពុជា

នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Marie-Odile EMOND ខណៈលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជា លោកស្រីបានទទួលការអនុញ្ញាតិចូលជួបសម្តែងការគួរសម និងជំរាបលា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីជ្រាបថា លោកស្រី Vladanka ANDREEVA ត្រូវបានតែងតាំងជានាយិការអង្គការយូអិនអេដស៍ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រី Marie-Odile EMOND បានអបអសាទរ និងវាយតំលៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នាពេលកន្លងមក។ លោកស្រីក៏បានសំដែងបានកោតសរសើរចំពោះកិច្ចដឹកនាំ សម្របសម្រួលរបស់ថ្នាក់ដឹកនាំកំពូលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមិនគ្រាន់តែបានចូលរួមចំណែក ដ៏ខ្លាំងក្លាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ប៉ុណ្ណោះទេ តែក៏បានជួយជ្រោមជ្រែង និង សម្របសម្រួលក្នុងនាមជាប្រធានគណៈកម្មធិការសម្របសម្រួលមូលនិធិសាកលសម្រាប់គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ គ្រុនចាញ់ និង ជំងឺរបេង នៅកម្ពុជាផងដែរ។ លោកស្រី Marie-Odile EMOND បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានជួយគាំទ្រ និងសហការកក់ក្តៅ ដល់បេសកកម្មរបស់លោកស្រីនៅកម្ពុជា ទទួលបានជោគជ័យ។ លោកស្រីមានការសោកស្តាយ ដែលត្រូវជំរាបលាឯកឧត្តមទេសរដ្ឋមន្រ្តី និង ដៃគូរកិច្ចសហប្រតិបត្តការទាំងអស់នៅកម្ពុជា។ លោកស្រី ក៏បានជំរាបណែនាំលោកស្រី Vladanka ANDREEVA ដែលត្រូវទទួលភារកិច្ច មកបន្តវេនជានាយិការ អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ថ្មី ដែលត្រូវជំនួសតំណែងលោកស្រីនាពេលខាងមុខ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ លោកស្រី Vladanka ANDREEVA ជានាយិការអង្គការ UNAIDS ថ្មី និងបានជូនពរ អោយលោកស្រីទទួលបានជោគជ័យនៅក្នុងភារកិច្ច និងបេសកកម្មនៅកម្ពុជា ដើម្បីបន្តជួយអោយកម្ពុជាកាត់បន្ថយ ករណីឆ្លងមេរោគអេដស៍ថ្មីជាបន្តទៀត និង អាចឈានទៅលុបបំបាត់ការឆ្លងរាលដាលមេរោគ អេដស៍ទាំងស្រុងអោយបាន ត្រឹមឆ្នាំ២០២៥ តាមការរំពឹងទុក។