ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ​ ចូលរួមក្នុងវេទិកាសាធារណៈ នៅក្នុងវត្ត​ពោធិល្យំ ភូមិស្លាបលែង​ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ​ ​ខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៧​ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ​ ចូលរួមក្នុងវេទិកាសាធារណៈ នៅក្នុងវត្ត​ពោធិល្យំ ភូមិស្លាបលែង​ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ​ ​ខេត្តកំពង់ស្ពឺ​ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួនជាង៣០០នាក់។ នៅក្នុងវេទិការនេះ​ ប្រជាពលរដ្ឋបានផ្តោតការយកចិត្តដាក់លើបញ្ហាបរិស្ថាន​ បញ្ហាផ្លូវថ្នល់​ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម​ បញ្ហាគ្រឿងញៀន និងបញ្ហាសំបុត្រអត្រានុកូលដ្ឋាន​។

​ក្រុមការងារថ្នាក់ជាតិ រួមនឹងមន្ត្រីទទួលខុសត្រូវប្រចាំស្រុកបានធ្វើការពន្យល់ និងបានរកវិធីដោះស្រាយលើបញ្ហាទាំងអស់នេះ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។ ក្នុងឱកាសនោះ​ ​ឯកឧត្តមបានឧបត្ថម្ភនូវថវិកា៤លានរៀល​ សម្រាប់រៀបចំធ្វើបង្គន់អនាម័យចំនួន២០​ ឧបត្ថម្ភគ្រួសារក្រីក្រ០៣គ្រួសារ​ក្នុងមួយគ្រួសារថវិកា១០មុឺនរៀល​ ឧបត្ថម្ភការចាត់ចែងរៀបចំកម្មវិធីចំនួន៩៤មុឺន​ សាលាស្រុក១៥មុឺនរៀល​ កម្លាំងសណ្តាប់ធ្នាប់១៥មុឺនរៀល​ និងឧបត្ថម្ភអាវយឺតម្នាក់មួយផងដែរ។