ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំថវិការបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សំរាប់ឆ្នាំ២០១៨

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំថវិការបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សំរាប់ឆ្នាំ២០១៨។

សមាសភាពដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ទីប្រឹក្សាអាជ្ញាធរជាតិ ឯកឧត្តម លោក លោកស្រី អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃលេខាធិការដ្ឋានអាជ្ញាធរជាតិ។

កិច្ចប្រជុំបានធ្វើការពិភាក្សាលើចំណុចប្រែប្រួលនៃអេពីដេមីនៃការឆ្លងរាលដាននៃមេរោគអេដស៍បច្ចុប្បន្ន និងទិសដៅ សកម្មភាពចាំបាច់ជាយុទ្ធសាស្រ្ត ដែលនឹងត្រូវបានអនុវត្តសំរាប់ឆ្នាំ២០១៨ នៅក្នុងខណដែលថវិកាជំនួយពីខាងក្រៅ ធ្លាក់ចុះយ៉ាងខ្លាំង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់ការណែនាំអោយក្រុមការងារអាជ្ញាធរជាតិ ពិចារណាលើសកម្មភាពអប់រំបង្កានៃការចម្លងមេរោគអេដស៍ ដែលមានប្រសិទ្ធភាពទូលាយ វិធីសាស្រ្តច្នៃប្រឌិតអោយទាន់សម័យកាល (innovative) ដែលទាក់ទាញ និង អាចផ្សព្វផ្សាយបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសង្គម និង សារព័ត៌មាន ជាពិសេសក្នុងចំណោមក្រុមប្រជាពរដ្ឋជាយុវវ័យ ដោយចំណាយថវិកាតិច និងមានប្រសិទ្ធភាពខ្ពស់។