
នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ចើញដឹកនាំកិច្ចប្រជុំពិសេស គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា។ កិច្ចប្រជុំបានផ្តោតលើបច្ចុប្បន្នភាព នៃការសម្របស្រួល និង តម្រូវការលើការពិគ្រោះពិភាក្សារួមគ្នាដើម្បីឈានទៅកំណត់រចនាសម្ព័ន្ធ និង យន្តការគ្រប់គ្រងគម្រោងជំនួយដែលត្រូវបានពិចារណា ពីគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីទទួលរ៉ាប់រង ភារកិច្ច និងការទទួលខុសត្រូវស្របតាមកំរិតមុខងាររបស់អង្គភាព និងស្ថាប័នដែលត្រូវចូលរួម នៅក្នុងកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស ការអនុវត្តគម្រោងកម្មវិធី ដើម្បីសម្រេច លទ្ធផលស្របតាម ទិសដៅ ផែនការគម្រោង និង លទ្ធផលរំពឹងទុក។