ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់របស់តំណាង និងជនបង្គោលប្រជាជនងាយរងគ្រោះដោយសារជំងឺ (KAP)

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់របស់តំណាង និង ជនបង្គោលប្រជាជនងាយរងគ្រោះដោយ សារជំងឺ (KAP) តំណាងមកពីជំងឺទាំងបី គឺជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ (People Living with Diseases) ក៏ដូចជាតំណាងមកពីអង្គការភក្តីភាព (FBO)។ កិច្ចប្រជុំមានបំណង ផ្តល់ និង ចែករំលែក ព័ត៌មានជូនដល់តំណាង និង ជនបង្គោលប្រជាជនងាយរងគ្រោះដោយសារជំងឺទាំងបី អំពី គម្រោងកម្មវិធីមូលនិធិសកលដែលបានផ្តល់មកប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និង សំរាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលមានទឹកប្រាក់ជំនួយសរុប ៩៨,៣លានដុល្លារអាម៉េរិក ដែលក្នុងនោះ ជំនួយសម្រាប់ជំងឺអេដស៍មានចំនួនទឹកប្រាក់ ៤១,៥លានដុល្លារ ជំងឺរបេងមានចំនួន១៣,៨លានដុល្លារ និងគ្រុនចាញ់មានចំនួន ៤៣លានដុល្លារអាម៉េរិក។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកនូវសារៈសំខាន់នៃភាពជាតំណាងមកពីវិស័យសហគមន៍ និង យន្តការនៃការផ្តល់មតិត្រឡប់ ដើម្បីធ្វើឱ្យការចូលរួមរបស់តំណាងសហគមន៍ CCC KAP/PLWD/FBO ប្រកបដោយប្រសិទ្ធភាព។