នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល (CCC) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំជាមួយ តំណាងក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង ការិយាល័យទទួលជំនួយផ្ទាល់ (PRs), GFA, LFA ) ដើម្បីពិគ្រោះពិភាក្សាលើសំណើរចនាសម្ព័ន្ធថ្មី សម្រាប់កិច្ចការសម្របសម្រួល និង គ្រប់គ្រង គម្រោងកម្មវិធីមូនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង សម្រាប់ឆ្នាំ២០១៨-២០២០ ខាងមុខ។ អង្គប្រជុំបាន ពិភាក្សាអំពីចរន្តគ្រប់គ្រងការងារ មុខងារ កំរិតនៃ ការចូលរួម និង ការទទួលខុសត្រូវ របស់ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ក្នុងការសម្របសម្រួល គ្រប់គ្រង និង អនុវត្តគម្រោងកម្មវិធី តាមរចនាសម្ព័ន្ធ បន្ទាប់ពីបានចំ ណាយពេល ពិគ្រោះពិភាក្សា ក្នុងចំណោមស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ហើយអង្គប្រជុំ និង បន្តពិគ្រោះ និងសម្រេចលើការរៀបចំកែសម្រួល ឯកសារណែនាំប្រតិបត្តិ ដោយផ្អែកលើគោលការណ៍គ្រប់គ្រងគម្រោងជំនួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង គោលការណែនាំរបស់ មូលនិធិសកលជាម្ចាស់ជំនួយផងដែរ។