
នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ និងជា ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលកម្ពុជា បានដឹកនាំ កិច្ចប្រជុំ អន្តរស្ថាប័ន ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មូលនិធិសកលទីក្រុង ហ្សឺណែវ ទទួលបន្ទុកគ្រប់គ្រងជំនួយសម្រាប់ប្រទេសកម្ពុជា តំណាងអង្គការសុខភាពពិភពលោក តំណាងអោយទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល ។ល។
កិច្ចប្រជុំមានគោលបំណង បន្តកិច្ចសម្របសម្រួល ដើម្បីឈានទៅដាក់អោយ ដំណើរការនូវ រចនាសម្ព័ន្ធ និងយន្តការគ្រប់គ្រងគម្រោងជំនួយមូលនិធិសកលសម្រាប់ ប្រយុទ្ធ នឹងជំងឺអេដស៍ និង របេង ឆ្នាំ២០១៨-២០២០ ដែលត្រូវបានព្រមព្រៀងដោយ រារដ្ឋាភិបាល កម្ពុជា និងមូលនិធិសកល ជាគោលការណ៍នាពេលកន្លងមក។
កិច្ចប្រជុំបានសម្រចជូនភារកិច្ច ដល់ស្ថាប័ន និង ផ្នែកពាក់ព័ន្ធ បន្តពិភាក្សា និងកំណត់ជាលំអិតបញ្ចប់កិច្ចការដើម្បីពន្លឿន បែងចែកភារកិច្ច ការចូលរួមចំណែក ការចាត់ចែង និងការទទួលខុសត្រូវសំរាប់អនុវត្តគម្រោងកម្មវិធីស្របតាមរចនាសម្ព័ន្ធ និង មុខងារដែលបានព្រមព្រៀងរួចហើយ។