
នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ (Executive Committee) ដើម្បីពិនិត្យ និងសម្របសម្រួលការងារជាមួយផ្នែកពាក់ព័ន្ធរបស់គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ គ្រុនចាញ់ និង ជម្ងឺរបេង នៅព្រះរាជាណាចក្រកម្ពុជា។