
នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Vladanka ANDREEVA នាយកអង្គការ UNAIDS ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាការងារ បានផ្តោតលើការរៀបផ្សព្វផ្សាយគោលដៅលុបបំបាត់ការចម្លងមេរោគអេដស៍របស់ព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២៥ ជាពិសេសជូនដល់រដ្ឋបាលឃុំ-សង្កាត់ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់។