ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ថ្នាក់ជាតិប្រកបដោយចីរភាពនៅកម្ពុជា

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ថ្នាក់ជាតិ ប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ចើញចូលរួមនៅក្នុងអង្គសិក្ខាសាលា រួមមាន៖

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គទូត ដៃគូ អភិវឌ្ឍន៍ និងសង្គមស៊ីវិល

-លោកស្រី នាយិការអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ប្រចាំកម្ពុជា

- អ្នកសម្របសម្រួលអន្តរទីភ្នាក់ងារ PEPFAR របស់សហរដ្ឋអាមេរិក

- ទីប្រឹក្សាជាន់ខ្ពស់នៃប្រព័ន្ធពង្រឹងសុខភាព និងមេរោគអេដស៍ ការិយាល័យសុខាភិបាល និងអប់រំ នៃទីភ្នាក់ងារUSAID និង

- អ្នកតំណាងក្រុមប្រជាជនទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គោលបំណងនៃសិក្ខាសាលា គឺដើម្បីចែករំលែក បទពិសោធន៍ រៀនសូត្រអំពីគ្នាទៅវិញទៅមកអំពី វិធីសាស្រ្ត ការដឹកនាំ ការអនុវត្ត ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដែលមានចីរភាព ដែលអាច ជួយយើងឱ្យសម្រេចបាននូវកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់នូវការរីករាលដាលជំងឺអេដស៍នៅឆ្នាំ២០២៥ គឺរយៈពេល៥ឆ្នាំមុនផែនការសកលលោក។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការ បានសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ហើយបានចូលរួមចំណែកចំបងៗដូចជា ៖

ទទួលបន្ទុកចំណាយដោយប្រើប្រាស់ថវិការជាតិ ប្រមាណ ៨,២លានដុល្លារអាម៉េរិក (ឬ១៨,៥%) នៃការចំណាយលើជំងឺអេដស៍សរុបក្នុងឆ្នាំ២០១៥ ហើយនឹង បង្កើនថវិការហូតដល់ ១១លានដុល្លារក្នុងឆ្នាំ២០១៧ និង១២លានដុល្លារក្នុងឆ្នាំ២០១៨។

ជួយទំនុកបំរុងអ្នកជំងឺអេដស៍ក្រីក្រក្នុងខេត្ត៨ ដោយបានផ្តល់ជូនប័ណ្ណគ្រួសារក្រីក្រក្នុងឆ្នាំ២០១៦ ហើយយើងកំពុងធ្វើកិច្ចការនេះជាបន្ត។

 ធ្វើផែនការរៀបចំស្តង់ដារប្រតិបត្តិការដោយដាក់បញ្ចូលមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ/ផែនការវិនិយោគឃុំ។