
នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មុនកិច្ចប្រជុំរវាងគណៈកម្មាធិការប្រតិបត្តិ និង គណៈប្រតិភូរបស់មូលនិធិសាកល ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈ កម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសាកលកម្ពុជា បានទទួលជួបពិភាក្សាការងារដាច់ដោយលែក ជាមួយលោកស្រី Ms. Qi CUI ប្រធានគ្រប់គ្រងគម្រោងមូលនិធិសាកលហ្សឺណែវសំរាប់កម្ពុជា។