
នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង សមាជិកសមាជិកានៃគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួល គម្រោងមូលនិធិសាកលកម្ពុជា បានជួបប្រជុំជាមួយគណៈប្រតិភូមូលនិធិសាកលពីទីស្នាក់ការកណ្តាល ដែលដឹកនាំដោយលោកស្រី Ms. Qi CUI ប្រធានគ្រប់គ្រងគម្រោងមូលនិធិសាកលហ្សឺណែវសំរាប់កម្ពុជា។ កិច្ចប្រជុំបានពិភាក្សាលើការបញ្ហាដែលនៅសេសសល់នៃការរៀបចំរចនាសម្ព័ន្ធ និង ដាក់អោយដំណើការអនុវត្តសំរាប់គម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ និង របេងសំរាប់ឆ្នាំ ២០១៨-២០២០។