
នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង សមាជិកសមាជិកានៃគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួល គម្រោងមូលនិធិសាកលកម្ពុជា បានជួបប្រជុំជាមួយគណៈប្រតិភូទីប្រឹក្សាវាយតំលៃគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់មូលនិធិសាកល (RAI) ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ Graham Brown ។
កិច្ចប្រជុំបានពិភាក្សា និង ផ្លាស់ប្តូរព័ត៌មានក្នុងនាមគណៈកម្មាធិការប្រតិបត្តិអំពី ស្ថានភាព យន្តការ គ្រប់គ្រង និង លទ្ធផលសម្រេចបាននៃគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា និង លទ្ធភាពនៃការរៀបចំរចនាសម្ព័ន្ធ និង ការគ្រប់គ្រង និងឈានទៅដាក់អោយដំណើការអនុវត្តសំរាប់គម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺគ្រុនចាញ់សំរាប់ឆ្នាំ ២០១៨-២០២០។