ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី១០

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកទី១០។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិក សមាជិកាចំរុះដែលមានតំណាងជ្រើសតាំងដោយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូតនៃប្រទេសម្ចាស់អំណោយដែលផ្តល់ជំនួយហិរញ្ញទានដល់គម្រោងមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជនដែលមានជំងឺ និង/រឺរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។

កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាលើកនេះ ផ្តោតលើរបៀប   វារៈចំបងដូចខាងក្រោម៖

1. ពិនិត្យ និងអនុម័ត សមាជិក សមាជិកានៃគណៈកម្មការជ្រើសរើស​ សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើស សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា សំរាប់អាណត្តិថ្មី ឆ្នាំ២០១៨-២០១៩។

2.​ ពិនិត្យ និងអនុម័ត បេក្ខភាពបំពេញជំនួសសមាជិក សមាជិកា ជាតំណាងស្ថាប័នពហុភាគី និងម្ចាស់ជំនួយទ្វេភាគី សំរាប់អាណត្តិបច្ចុប្បន្ន ឆ្នាំ២០១៦-២០១៧។

3. អនុម័ត លទ្ធផលនៃការជ្រើសរើសអង្គភាពអ្នកទទួលអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និង​របេង ឆ្នាំ២០១៨-២០២០។

4. ពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោងចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល គម្រោងប្រយុទ្ធនឹងជំងឺរបេង អេដស៍ និងគ្រុនចាញ់។

គួររំលឹកថា មូលនិធិសកលទីក្រុងហ្សឺណែវ បានសម្រេចបន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជាតទៅទៀត សម្រាប់ជំងឺឆ្លងទាំងបី ក្នុងទឹកប្រាក់៨៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៨ ២០១៩ និង២០២០។