
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្អនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា (Country Coordinating Committee, CCC ) បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមរវាង គណៈកម្មាធិការប្រតិបត្ត CCC និង ក្រុមតំណាងប្រជាពលរដ្ឋរងគ្រោះ និងរស់នៅជាមេរោគអេដស៍ របេង និងគ្រុនចាញ់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំបានចែករំលែកផ្លាស់ប្តូរ ព័ត៌មាន កិច្ចសហប្រតិបត្តិការ និង បទពិសោធន៍ អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺឆ្លងទាំងបី និងកាត់បន្ថយផលប៉ះពាល់ពីជំងឺទាំងនេះ នាពេលកន្លងមក។
តាមរយៈភាពជាតំណាងអោយសមាជិករបស់ខ្លួន ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា (CCC) អង្គប្រជុំក៏ពិនិត្យលើការគាំទ្រ ការចូលរួមចំណែក លទ្ធផលជោគជ័យសម្រេចបាននាពេលកន្លងមក និង ជុំរុញលទ្ធភាពចូលរួមចំណែកសកម្មថែមទៀតក្នុងភាពជាតំណាងរបស់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ និង រស់នៅជាមួយជំងឺទាំងបី នៅក្នុងដំណើការសម្របសម្រួល និងគ្រប់គ្រងគម្រោងមូលនិធិសាកលប្រយុទ្ធនឹងជំងឺ អេដស៍ គ្រុនចាញ់ និងរបេង ជាពិសេស សំរាប់អាណត្តថ្មី២ឆ្នាំបន្ត ២០១៨-២០១៩។