ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីអបអរសាទរ ប្រារព្វខួបថ្ងៃជ័យជំនះ ០៧ មករា

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍​លើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​បេសកម្មពិសេស ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  សមាជិកគណៈកម្មាធិការ កណ្តាលគណៈបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការសាខាបក្ស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញ​ជាអធិបតី​ប្រារព្វអបអរសាទរ ខួបថ្ងៃជ័យជំនះ ០៧ មករា ដោយមានវត្តមានចូលរួមពីសំណាក់    ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សាអាជ្ញាធរជាតិ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន មន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់ទាំងអស់។
អង្គពីធីបានស្តាប់នូវសុន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្ស ប្រកបដោយខ្លឹមសារ ដ៏មានអត្ថន័យជ្រាលជ្រៅ សច្ចៈភាព និង មានតំលៃប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន សំរាប់ប្រទេសជាតិ និង ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់ជំនាន់ អំពីការលះបង់អាយុជីវិត របស់ថ្នាក់ដឹកនាំ និងប្រមុខគណៈបក្ស វីរជន នាយទាហាន យុទ្ធជន យុទ្ធនារី និងពលទាហាន ក្នុងការរំដោះ និង សង្គ្រោះ ប្រទេសជាតិ​អោយរួចចាក​ផុតពីសេចក្តីស្លាប់ នៃរបបបនប្រល័យពូជសាសន៍ ដ៏មហាសែនឃោរឃៅ។
ឯកឧត្តទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ទាំងអស់ ដោយរំលឹកអំពីប្រវត្តិ និង វីរៈភាពនៃការភៀសខ្លួន គ្រប់គ្រង និង កសាងកងកម្លាំងទ័ពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណៈបក្ស និង សម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយសគណៈបក្ស និង វីរៈជន ដែលបានលះបង់ កំលាំងកាយ កំលាំងចិត្ត ប្រឈមការលំបាក ប្រថុយប្រថានអាយុជីវិត ក្នុងការរំដោះ សង្គ្រោះប្រទេសជាតិ មាតុភូមិ ដោយមានការគាំទ្រ ពីកងទ័ពវៀតណាម។ បើគ្មានវីរៈភាព​នៃថ្នាក់ដឹកនាំកំពូល​របស់ជាតិបែបនោះ ប្រហែលកម្ពុជា​មិនអាចរំដោះខ្លួនចេញពី​របបប្រល័យពូជសាសន៍​បានឡើយ។ 
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកអំពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជាទាំងស្រុង ការចចាររកដំណោះស្រាយ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស និង ការធ្វើអោយដួលរលំ​នៃអង្គការនយោបាយខ្មែរក្រហម​នៅឆ្នាំ១៩៩៨។ កិច្ចការដឹកនាំ គ្រប់គ្រងប្រទេសជាតិ  សំរាប់ការស្តារ និង កសាងប្រទេសជាតិឡើងវិញ អោយបានរស់រាន និងរីកចម្រើនលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ និង សារៈសំខាន់នៃការបន្តថែរក្សា សន្តិភាព ស្ថេរភាពនយោបាយជាតិ ស្ថេរភាពនៃកាអភិវឌ្ឍ លើកកំពស់ជីវភាព​បងប្អូនប្រជាពលរដ្ឋ អោយមានជីវភាពរស់នៅ កាន់តែប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ។