ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ជោគជ័យនៃការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា

អ្វីដែលលេចធ្លោ​នៅឆ្នាំ២០១៧​កន្លងទៅ​គឺកម្ពុជាយើង​ត្រូវបានប្រកាស​ទទួលស្គាល់​ដោយអង្គការ​សហប្រជាជាតិ​ប្រយុទ្ធជំងឺអេដស៍ (UNAIDS) ថា កម្ពុជាជាប្រទេសមួយ​នៅក្នុងចំណោម​ប្រទេស​ចំនួន០៧ ទូទាំងសាកលលោក ដែលបានសម្រេច​គោលដៅ ៩០-៩០-៩០។ គោលដៅ៩០ទី១ គឺ ៩០ភាគរយ (៩០%) នៃអ្នករស់នៅ​ជាមួយមេរោគអេដស៍​ដឹងថា ខ្លួនបានឆ្លងមេរោគអេដស៍​ដែលមាន​ប្រមាណជា ៥៨ ៣៣៨នាក់ ត្រូវជា៨៣% នៃចំនួន​ប៉ាន់ស្មានសរុប ៧០ ៩៤០នាក់។ ចំណែកគោលដៅ​៩០ទី២ គឺ ៩០ ភាគរយនៃអ្នកដែលបាន​ដឹងពីស្ថានភាពបាន​ឆ្លងមេរោគអេដស៍ បានទទួលសេវា​ព្យាបាលដោយ​ឱសថប្រឆាំង​មេរោគអេដស៍។ ជាក់ស្តែងយើងនិង​កំពុងផ្តល់ការព្យាបាល​ជូនអ្នករស់នៅ​ជាមួយមេរោគអេដស៍​ជំងឺចំនួន ៥៦ ៧៥៤ នាក់ ត្រូវជា៩៧% (៥៦៧៥៤/៥៨ ៣៣៨)។ ចំពោះគោលដៅ៩០ទី៣ គឺ ៩០ភាគរយ​នៃអ្នកដែលបានទទួល​ការព្យាបាល​ដោយឱសថ​ប្រឆាំងមេរោគអេដស៍ មានកំហាប់មេរោគអេដស៍​ក្នុងឈាមតិច។ ចំណុចនេះ​នៅកម្ពុជា​អត្រាអ្នករស់នៅ​ជាមួយមេរោគអេដស៍​ផ្ទុកមានអត្រាកំហាប់​មេរោគក្នុងឈាម​តិចមានប្រហែលជា​៨០% (៤៥ ៩១៩ ក្នុងចំណាម​អ្នកបាន​ទទួលការព្យាបាល ៥៦ ៧៥៤នាក់)។ 
គោលដៅ ៩០-៩០-៩០ នេះ អង្គការសហប្រជាជាតិ​តម្រូវអោយសម្រេច​អោយបានត្រឹម​ឆ្នាំ២០២០។ តាមពិតយើងមិនទាន់បាន​សម្រេចគោលដៅ៩០-៩០-៩០​ទាំងបីគោលដៅ​នៅឡើយទេ ក៏ប៉ុន្តែដោយសារគោលដៅ​៩០ទី២ យើងបានសម្រេចបាន​រហូតដល់៩៧% ចំណែកឯគោលដៅ​៩០ពីរផ្សេងទៀតយើងសម្រេច​បានលើសពី៧៥% ហើយដែរ (៨៣%  និង៨០%) ទើប អង្គការសហប្រជាជាតិ​ប្រយុទ្ធជំងឺអេដស៍ (UNAIDS) ប្រកាសថា យើងសម្រេច​គោលដៅមុន​កាលកំណត់។ សូមជម្រាបថា ប្រទេសទាំងប្រាំពីរក្នុង​ទូទាំងសាកលលោក ដែលបាន​សម្រេចគោលដៅ ៩០-៩០-៩០ នេះរួមមាន៖ កម្ពុជា សឹង្ហបូរី អាយស៍ឡែនដ៍ ដាណឺម៉ាក ស៊ុយអែត ចក្រភពអង់គ្លេស និង ប្រទេសបុតស្វាណានៅទ្វីបអាហ្វ្រិក។

https://unaids-ap.org/2017/07/24/press-release-unaids-report-finds-cambodia-has-the-highest-hiv-treatment-coverage-in-asia-and-the-pacific/