
នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ចើញពិនិត្យសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីមេរោគអេដស៍ និង ជំងឺអេដស៍ នៅខាងមុខទីស្នាក់ការអាជ្ញាធរជាតិ។
ក្នុងបំណងផ្សព្វផ្សាយរំលឹកអំពីសារអប់រំ ស្តីពីបង្ការនៃការឆ្លងមេរោគអេដស៍ ជូនដល់សាធារណៈជន អោយបានញឹកញាប់ ជាពិសេសផ្សព្វផ្សាយសារ ជូនដល់ស្រទាប់យុវជនយើង ក្រុមការងារអាជ្ញាធរជាតិបានការសហការជាមួយ ក្រុមការងារនៃបណ្តាអង្គការជាដៃគូប្រយុទ្ធនឹងជំងឺអេដស៍ រួមមាន សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន (ធីតា) អង្គការខាណា អង្គការ PSK អង្គការMHS បានរួមគ្នារៀបចំយុទ្ធនាការអប់រំ ព្រមទាំងសេវាពិនិត្យឈាមរកមេរោគអេដស៍ ដោយ ទទួលលទ្ធផលភ្លាមៗផង។
យុទ្ធនាការ បានទទួលការចូលរួមពីសំណាក់ បងប្អូន និង យុវជន ជាច្រើននាក់ ដោយមានការសួរសំនួរ និង ឆ្លើយសំនួរ ងាយស្រួល សំនួរចំណេះដឹងទូទៅ ស្តីពីរបៀបចម្លង និងវិធានការបង្ការកុំអោយឆ្លងមេរោគអេដស៍។ បងប្អូនអ្នកចូលរួម ក៏បានទទួលអាយឺតអនុស្សវរីយិ៍ ម្នាក់មួយ ការពិនិត្យឈាម រកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាកាសំងាត់ ហើយទទួលបានលទ្ធផលភ្លាមៗ និងមានការចែកជូនគំរូ ស្រោមអនាម័យផង។