ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីចែកជូន ស្រោមអនាម័យចំនួនជាង ៥០ ម៉ឺនស្រោម ជូនដល់គណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្ត និង អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី​ក្នុងពិធីចែកជូនស្រោមអនាម័យ​ចំនួនជាង៥០ម៉ឺនស្រោម ជូន ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ រាជធានី ខេត្ត និង អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។
លោក លោកស្រី តំណាង តំណាងគណៈកម្មធិការ​ប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត       បានអញ្ជើញចូលរួម និងទទួលអំណោយជា​ស្រាមអនាម័យពីសប្បុរសេជន ក្នុងការរួមចំណែក  ដ៏មានតំលៃ និង មានប្រសិទ្ធភាព ក្នុងការបង្ការការឆ្លងរាលដាល​នៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា។
សូមជំរាបជូនថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨  ឯកឧត្តម ពិន ឈិន  ទីប្រឹក្សាពិសេសក្រសួងមហាផ្ទៃ បានផ្តល់ជាអំណោយស្រាមអនាម័យចំនួន ជាង៦០ម៉ឺនស្រោម (៦៤៨ ០០០) មានតម្លៃប្រមាណជាង ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជូនដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ដើម្បីចូលរួមចំណែកជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ការចូលរួមចំណែកនេះ នឹងជួយអោយព្រះរាជាណាចក្រកម្ពុជា មានធនធានបន្ថែម និងកាន់តែមានប្រសិទ្ធភាពថែមមួយចំណែកទៀត ក្នុងសម្រេចគោលដៅ ឆ្ពោះទៅរកការ​បញ្ឈប់​ការឆ្លងរីករាលដាល​មេរោគអេដស៍/ជំងឺអេដស៍​នៅឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
បើទោះបីជាកម្ពុជាបានជោគជ័យ​ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងកំពុងផ្តល់សេវាព្យាបាលដោយ​ឱសថប្រឆាំងមេរោគអេដស៍ ហើយអ្នកដែលបានឆ្លងមេរោគអេដស៍​មួយចំនួនធំអាចបន្តរស់រាន និងមានសុខភាពប្រក្រតីក្តី ក៏ករណីឆ្លងថ្មីនៅតែបន្តកើតមាន ចំណែកឯករណីស្លាប់ដោយសារការបរាជ័យ​ជាមួយនឹងការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍​នៅតែមានជាបន្តបន្ទាប់។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរំលឹកថា ជម្រើសដែលល្អបំផុតគឺ ការបង្ការការចម្លងមេរោគអេដស៍ តាមរយៈការបន្តនូវការវិធានការ​ជំរុញការប្រើប្រាស់​ស្រោមអនាម័យឱ្យបាន១០០% ដែលជាវិធានការចំបងមួយ ព្រោះចំណាយពេលវេលា និងចំណាយថវិកាក្នុងការបង្ការកុំអោយឆ្លងមេរោគអេដស៍  មានប្រសិទ្ធភាពល្អជាងការព្យាបាល ដូចមានពាក្យស្លោកថា ការពារប្រសើជាងការព្យាបាល
គួររំលឹកជូនជ្រាបថា ការលក់ផ្គត់ផ្គង់ស្រោមអនាម័យដោយអង្គការជាដៃគូរអភិវឌ្ឍ គឺ អង្គការ ភីអេសខេ (PSK/PSI) មានប្រមាណជា ១១.៥ លានស្រោម អនាម័យនៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។ នោះយើង មិនទាន់មានរបាយការណ៍លក់ផ្គត់ផ្គង់ ពីសំណាក់ក្រុមហ៊ុនឯកជននានាផងទេ។  អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងធ្វើការសហការបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីលើកកំពស់ការយល់ដឹងបានប្រសើថែមទៀត អំពីតម្រូវការ និងការផ្គត់ផ្គង់ស្រោមអនាម័យ ដែលជាទំនិញចាំបាច់ ជួយបង្ការកាឆ្លងមេរោគអេដស៍។ 
ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំពីរ(៧) ក្នុងពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ UNAIDS ដែលបានសម្រេចគោលដៅ ៩០-៩០-៩០ គឺមុនកាលកំណត់ ព្រោះគោលដៅនោះ ត្រូវសម្រេចបាននៅ ឆ្នាំ២០២០។ ប្រទេសទាំង ៧ រួមមាន ៖ កម្ពុជា សិង្ហបូរី បុតស្វាណា (អាហ្រ្វិក) អាយស៍ឡិន  ស៊ុយអែត ដាណឺម៉ាក និង ចក្រភពអង់គ្លេស។