ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ នៅសណ្ឋាគារកោះកុងស៊ីធី ខេត្តកោះកុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន១០៣នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានមាន ប្រសាសន៍ថាប្រធានបទ "ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ" គឺជាប្រធានបទសំខាន់ ត្រូវនឹងបរិបទបច្ចុប្បន្ន។ ព្រោះថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។ ដូចជាការធ្វើដំណើរកាត់ព្រៃមកខេត្តកោះកុងរបស់យើង បើគ្មានសន្តិភាព ក៏យើងមិនអាចមកជួបជុំគ្នានៅថ្ងៃនេះបានឡើយ។
យើងបានស្តាប់ និងយល់ដឹងពីប្វរត្តិនៃការតស៊ូរបស់នារី ហើយយើងក៏ចង់ឱ្យមានសមភាពយេនឌ័រនៅក្នុងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។ ថ្ងៃនេះក៏ជាឱកាសល្អផងដែរ ដែលយើងមករៀបចំកម្មវិធីអន្តរជាតិនារីនៅខេត្តទី១ ដែលមានអភិបាលខេត្តជានារី។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានចប់ហើយ ចំណុចនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ត្រូវបានយកមកបញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អស់ហើយ។ បើចង់ចូលរួមក្នុងជីវភាពនយោបាយត្រូវគោរពរដ្ឋធម្មនុញ្ញ។ បើចង់តវ៉ាពីលទ្ធផលនៃការបោះឆ្នោត តវ៉ាទៅគជប និងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ យើងប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស។ គ្មានសម័យណាដែលមានសេរីដូចសម័យសព្វថ្ងៃនេះទេ។ យើងមានសេរីភាពសារព័ត៌មាន មានសេរីភាពក្នុងការប្រើប្រាស់អីុនធឺណេត និង Facebook។ រឿង Cambodia Daily គឺគេបិទទ្វារខ្លួនឯង បើអីុចឹងគេបិទ Phnom Penh Post ដែរហើយ។
ឯរឿងតុលាការរំលាយគណបក្សប្រឆាំងគឺជារឿងត្រឹមត្រូវ បើទុកនៅគឺមិនមានសន្តិភាព ដោយសារពួកគេមានចេតនាផ្តួលរំលំ។ កន្លងមក គេចូលរួមការបោះឆ្នោតជាលេសបង្កចលាចល នាំឱ្យប្រជាជនបះបោរប៉ុណ្ណោះ ដោយគេតែងតែប្រកាសថាឈ្នះមុនការបោះឆ្នោត។

នៅក្នុងពិភពលោកមានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ស្ពាន អគ្គិសនី និងទឹកស្អាតប្រើប្រាស់។ សព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានខិតខំដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលអ្នកគ្រូ លោកគ្រូ មន្រ្តីរាជការ និងកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់ទៅកម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។ 

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ និងអំពាវនាវឱ្យនារីខ្មែរពង្រឹងសន្តិភាព ដោយ ១) កុំពាក់ព័ន្ធជាមួយគណបក្សប្រឆាំងព្រោះពួកនេះគ្មានគោលនយោបាយអ្វីក្រៅពីការផ្តួលរំលំរបប និង២) ពង្រឹលទ្ធិប្រជាធិបតេយ្យ ដោយនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខឱ្យបានគ្រប់គ្នា។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧0.14 MB