ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើការងារប្រយុទ្ធនឹងជំងឺអេដស៍ បានអនុវត្តក្នុងឆ្នាំ២០១៧ និងពិនិត្យផែនការឆ្នាំ២០១៨

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី​ក្នុងពិធីបើកសិក្ខាសាលា​ស្តីពីការពិគ្រោះយោបល់​លើការងារដែលបាន​អនុវត្តក្នុងឆ្នាំ២០១៧ និងពិនិត្យផែនការឆ្នាំ២០១៨ ដើម្បីអនុវត្តបន្ត នៅសណ្ឋាគារកោះកុងស៊ីធី ខេត្តកោះកុង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​តំណាងរដ្ឋបាលខេត្តកោះកុង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍​ខេត្តកោះកុង និងទីប្រឹក្សាបច្ចេកទេស ចំនួន១០៥នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានមាន ប្រសាសន៍ថា យើងហៅកម្មវិធីនេះថា សិក្ខាសាលា ឬវិបស្សនា ដែលមានន័យថាដកថយមកគិត ឬធ្វើសមាធិដើម្បីកើនបញ្ញា។ កម្ពុជាបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ក្នុងចំណោមប្រទេស៧ នៅក្នុងសកលលោកដែលក្នុងនោះមាន បុតស្វាណា ចក្រភពអង់គ្លេស អីុស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត និងសិង្ហបុរី ដែលបានសម្រេចគោលដៅ៩០-៩០-៩០។ គោលដៅ៩០-៩០-៩០ គឺមានន័យថា ១)៩០%នៃអ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន ២) ៩០%នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំមេរោគអេដស៍ និង៣)៩០%នៃអ្នកដែលទទួលការព្យាបាលនឹងរកមិនឃើញមេរោគអេដស៍នៅក្នុងឈាម។ យើងជួបជុំគ្នាថ្ងៃនេះដើម្បីដកឃ្លាមកគិត ដោយសម្លឹងមើលពីអ្វីដែលបានធ្វើនៅក្នុងអតីតកាល វាស់ជាមួយបច្ចុប្បន្នកាល ហើយសម្លឹងមើលទៅអនាគតថាត្រូវធ្វើកិច្ចការអ្វីទៀត។ តើយើងមានការរីកចម្រើនទេ បើពីមុនមានចំណុចខ្វះខាត តើយើងត្រូវកែលម្អបែបណា? ដូច្នេះ យើងត្រូវសម្លឹងមើលទៅអនាគត ថាយើងត្រូវធ្វើកិច្ចការអ្វីបន្ថែមទៀត។

គួររំឭកថា ថវិកាវិនិយោគក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាចាប់ពីឆ្នាំ១៩៩១មកដល់បច្ចប្បន្នមានប្រមាណ ៨០០លានដុល្លារដែលបានទទួលពីដៃគូអភិវឌ្ឍន៍។ ហើយពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ យើងមានថវិកាប្រយុទ្ធនឹងជំងឺអេដស៍ចំនួន៤១,៦លានដុល្លារដែលជាជំនួយពីមូលនិធិសកល។ ប៉ុន្តែ នៅក្នុងដំណាក់កាលជោគជ័យនេះ ជំនួយពីដៃគូអភិវឌ្ឍន៍ក្នុងការប្រយុទ្ធជំងឺអេដស៍កំពុងបន្តធ្លាក់ចុះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចូលរួមចំណែកក្នុងការផ្តល់ថវិកាបដិភាគសម្រាប់ទិញឱសថប្រឆាំងនឹងជំងឺអេដស៍តាំងពីឆ្នាំ២០១៥រហូតដល់បច្ចុប្បន្ន និងការផ្តល់ថវិកាជួលមន្រ្តីជាប់កិច្ចសន្យាចាប់ពីឆ្នាំ២០១៨នេះ។ ចំនួនថវិកាជាតិសរុបដែលរាជរដ្ឋាភិបាលបានរួមចំណែកគឺមានចំនួន៨លានដុល្លារអាម៉េរិក។ យើងចង់ឱ្យមានចីរភាពក្នុងប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះ ក្រសួងមហាផ្ទៃបានបញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព កាលពីខែធ្នូ ឆ្នាំ២០១៦។ ក្រសួងផែនការបានដាក់បញ្ចូលអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ក្រីក្រ ឱ្យទទួលបានអត្តសញ្ញាណបណ្ណក្រីក្រ។ ហើយក្រសួងស្ថាប័ន និងរាជធានី ខេត្តនីមួយៗ រៀបចំកញ្ចប់ថវិកាប្រយុទ្ធនឹងជំងឺអេដស៍ក្នុងកញ្ចប់ថវិការបស់ក្រសួងស្ថាប័នខ្លួនផ្ទាល់។ 

ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តី យើងបាននិងកំពុងរកប្រភពថវិកាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន។ យើងបានលើកជាគម្រោងស្នើសុំថវិកាទៅស្ថានទូតចិនហើយ។ យើងនឹងរកឱកាសដើម្បីទៅជួបឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ យើងគ្រោងស្នើសុំចិនឱ្យជួយក្នុងការងារភូមិឃុំមានសុវត្ថិភាព។ ថ្មីៗនេះសប្បុរសជនចិនបានផ្តល់ជំនួយជាស្រោមអនាម័យចំនួន៦៤៨០០០ស្រោម។ យើងត្រូវរៀបចំការប្រជុំអន្តរ ក្រសួង ដើម្បីពិនិត្យលទ្ធភាពរើសមន្រ្តីជាប់កិច្ចសន្យាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ពេលវេលាចេះតែទៅមុខ លទ្ធផលមិនមែនដូចនឹងអ្វីដែលយើងចង់បានទេ។ ប៉ុន្តែ យើងត្រូវរកវិធីដោះស្រាយឱ្យអាចធ្វើការបានតាមគ្រប់រូបភាព។ 

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំ  និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ឱ្យរួមគ្នាពង្រឹងសន្តិភាព ដោយ ១) កុំពាក់ព័ន្ធជាមួយគណបក្សប្រឆាំងព្រោះពួកនេះគ្មានគោលនយោបាយអ្វីក្រៅពីការផ្តួលរំលំរបប
ដោយអំពាវនាវរបៀបឧទ្ទាម ឱ្យកងទ័ពងើបឡើងប្រឆាំងរាជរដ្ឋាភិបាល និង២) ពង្រឹលទ្ធិប្រជាធិបតេយ្យ ដោយនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខឱ្យបានគ្រប់គ្នា។