ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំ (Retreat) របសគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល CCC

នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង នៅរសៀលថ្ងៃ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជា​អធិបតីបើកសិក្ខាសាលា​ប្រចាំឆ្នាំ (Retreat) របសគណៈកម្មាធិការ​សម្របសម្រួល​ជំនួយមូលនិធិសកល (CCC: Country Coordinating Committee)
ដោយ មានការចូលរួមពីតំណាងស្ថាប័នសាសនា ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ តំណាងប្រជាជនរងផលប៉ះពាល់ វិស័យឯកជន មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងទីប្រឹក្សាបច្ចេកទេស ចំនួន៣៥នាក់។

សិក្ខាសាលានេះធ្វើឡើងនៅក្នុងគោលបំណង : ១) ធ្វើការតម្រង់ទិសគណៈកម្មាធិការសម្របសម្រួលជំនួយ និងមូលនិធិសកល សមាជិកបញ្ចូលថ្មី ២) បញ្ជាក់ពីគោលបំណង​សំខាន់ៗសម្រាប់​របាយការណ៍​មូលនិធិសកល​២០១៨-២០២០ ៣) បង្កើតផែនការសកម្មភាពសម្រាប់CCC ក្នុងឆ្នាំ២០១៨ និង៤) ចុះពិនិត្យសកម្មភាពនានាដែលទទួលបានថវិកាពីមូលនិធិសកលក្នុងខេត្តបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា វត្តមានរបស់យន្តការសម្របសម្រួលជំនួយប្រចាំប្រទេស (CCM: Country Coordination Mechanism) ជាការចាំបាច់របស់មូលនិធិសកល។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី​បានណែនាំដល់អង្គសិក្ខាសាលាថា ជាគោលដៅគឺ ១) យើងត្រូវនាំគ្នារៀនសូត្រអំពីយន្តការមូលនិធិសកល ២) យើងត្រូវយល់ដឹងពីហិរញ្ញប្បទានឆ្នាំ២០១៨-២០២០ និង៣) សិក្សាផ្លាស់ប្តូរយោបល់​អំពីការរៀបចំ​កម្មវិធីការងារ។ យើងត្រូវសិក្សា​រកមើលចំណុច​ខ្វះខាតកន្លង​មកនៅត្រង់ណា? ដោយសារបញ្ហាអ្វី? មានកន្លែងណាស្ទះ​សូមពិភាក្សាគ្នាឱ្យបានផុលផុស។ នេះជាឱកាសផ្តល់យោបល់គ្នាទៅវិញ ទៅមក។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា នៅក្នុងអាណត្តិនេះ ជាការប្រសើរដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាស្ថាប័នទទួលជំនួយផ្ទាល់ និងក្រសួងសុខាភិបាលជាស្ថាប័នដឹកនាំអនុវត្តគម្រោង។ ដូច្នេះ បើមានការរាំងស្ទះ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុដោះស្រាយ ហើយក្រសួងទាំងពីរចែកការងារធ្វើ។ យើងជួបជុំគ្នាថ្ងៃនេះ  ធ្វើការជាមួយគ្នាដើម្បីស្គាល់គ្នា និងផ្លាស់ប្តូរយោបល់គ្នា។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំថា បើគ្មានការ សម្រេចពីក្រសួងទាំងពីរខាងលើទេ ការអនុវត្តគម្រោង ការងារនឹងស្ទះ។ ដូច្នេះ សូមរួមគ្នាដោះស្រាយឱ្យបានរហ័ស។