ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងារ​រាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជា​អធិបតី​ក្នុងពិធី​កាត់ខ្សែបូរ​សម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គលក្នុងឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ២កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដោយមានការនិមន្ត និងចូលរួមពីព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត តាជី យាយជី ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមការងារចុះជួយឃុំភារីមានជ័យ លោកអភិបាល ថ្នាក់ដឹកនាំ មន្រ្តី និងកងកម្លាំង​ប្រដាប់អាវុធស្រុកបរសេដ្ឋ ព្រមទាំងប្រជាពលរដ្ឋ​ពុទ្ធបរិសដ្ឋចំណុះ​ជើងវត្តធម្មមង្គល ប្រមាណ៣២០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានមាន ប្រសាសន៍ថា យើងបានជួបជុំគ្នានេះដោយសារស្រុកយើងមានសុខសន្តិភាព។ ហើយយើងបានសុខសន្តិភាព​ដោយសារការដឹកនាំល្អ​របស់សម្តេចតេជោហ៊ុន សែន។ នោះគឺមកពីយើងកាន់​នូវលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ដែលមានបក្សច្រើនចូលរួមបោះឆ្នោត៥ឆ្នាំម្តង។ ហើយបានជាតុលាការ​រំលាយគណបក្សសង្រ្គោះជាតិ  ដោយសារពួកគាត់មិនចូលរួម​ក្នុងប្រជាធិបតេយ្យ គឺគេចង់ផ្តួលរំលំរបបតាមការបង្គាប់បញ្ជាពីបរទេស។

រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ​ជាប្រមុខមានលទ្ធភាពដំឡើងប្រាក់ខែជូនកម្មករ អ្នកគ្រូ លោកគ្រូ មន្រ្តីរាជការជារៀងរាល់ឆ្នាំ។ កូនចៅយើងធ្វើការនៅរោងចក្រ ពេលចាស់ទៅ​ក៏មានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។ បើក្នុងស្រុកបរសេដ្ឋវិញ ប្រាក់ខែកម្មករកម្មការិនីហូរចូលក្នុងមួយខែជាមធ្យម២០ម៉ឺនដុល្លារ ហើយភាពក្រីក្រមានប្រមាណ ១៦%។ ដូច្នេះ យើងត្រូវរួមគ្នា​រក្សាការពារ​សន្តិភាពដើម្បីធានា​ការអភិវឌ្ឍ កុំជឿតាមការញុះញង់របស់គេ។ បើមានអ្នកនិយាយឃោសនា​នាំឱ្យមានការផ្តួលរំលំរបប ត្រូវនាំគ្នាប្រឆាំង។ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនាំគ្នាទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ឱ្យបានគ្រប់ៗគ្នា ដើម្បីធានានូវសុខសន្តិភាព និងបន្តការអភិវឌ្ឍ។

បក្សប្រឆាំងចោទថាយើងក្បត់ជាតិកាត់ដីឱ្យបរទេស តែ
ក្នុងឆ្នាំ២០១៣ សម រង្ស៊ី បានសន្យាជាមួយពួកយួនម៉ុងតាញ៉ាថា បើគាត់ឈ្នះការបោះឆ្នោត គាត់កាត់ដី៤ខេត្តឱ្យយួននិងប្រគល់ស្វ័យភាព គឺមានន័យថាគេអាចរស់​នៅដោយមិនបាច់​គោរពច្បាប់ខ្មែរទេ។ ហើយមេបក្សប្រឆាំង​ក៏បានប្រកាសថា​ខ្លួនធ្វើតាមបញ្ជាអាម៉េរិក។ ដូច្នេះ អ្នកដែលក្បត់ជាតិគឺពួកគាត់បក្សប្រឆាំងនោះទេ។

ស្រុកយើងបានសុខសន្តុិភាពជិត២០ឆ្នាំហើយ។ យើងនឹងបានសុខ និងមានការអភិវឌ្ឍបន្តទៅទៀត។ យើងពីដើមសុំជំនួយគេ តែឥឡូវប្រទេសខ្លះគេឱ្យ ប្រទេសខ្លះគេមិនឱ្យ ដោយសារ​យើងក្លាយជា​ប្រទេសដែលមានចំណូល​មធ្យមកម្រិតទាបហើយ។ ឱ្យតែស្រុកយើងមានសន្តិភាព យើងនឹងបន្តមានការអភិវឌ្ឍ ក្លាយជាប្រទេសដែលមានចំណូល​មធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល​កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះ សូមកុំចាញ់បោកគេថាខ្មែរកាន់តែក្រ។ ធនាគារពិភពលោកបានប្រកាសថាខ្មែរលែងក្រទៀតហើយ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី​បានផ្តាំផ្ញើដល់អង្គពិធីថា ចង់បានសុខទាល់តែបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា និងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខឱ្យបានគ្រប់គ្នា។ យើងមានសុខសន្តិភាព និងស្ថិរភាព ទើបធានាបានការអភិវឌ្ឍ ព្រមទាំងរក្សាបាននូវកំណើនសេដ្ឋកិច្ច។