ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីទទួលអំណោយ អាហារបំប៉នសុខភាព ខេម ប្រូប៊ីយូទិក (KEM Probiotic)

នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានអញ្ជើញជាអធិបតីទទួលអំណោយ​អាហារបំប៉នសុខភាព​ខេម ប្រូប៊ីយូទិក (KEM Probiotic) ពីមូលនិធិគីណាល់ តំណាងដោយលោក​ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលិធិ និងជាប្រធានសហគ្រាសផលិត​ឱសថ ប៉េប៉េអឹម និងក្រុមហ៊ុន ខនហ្វីរេល។
អាហារបំប៉នសុខភាព ខេម ប្រូប៊ីយូទិក (KEM Probiotic) ជាផលិត ផលថ្មី ផលិតដោយក្រុមហ៊ុន ខនហ្វីរេល (CONFIREL)  សហការជាមួយ ក្រុមហ៊ុនផលិតឱសថ ប៉េប៉េអឹម (PPM) និងក្រុមសាស្រ្តាចារ្យឯកទេសខ្មែរ និងបរទេស បន្ទាប់ពីបានចំណាយពេលសិក្សាស្រាវជ្រាវ​ផលិតអស់រយៈពេល ៨ឆ្នាំកន្លងមក ដោយធ្វើការផលិតនៅក្នុងខេត្តកែប។
មូលនិធិគីណាល់បានផ្តល់អាហារបំប៉ន ខេម ប្រូប៊ីយូទិក ជូនដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន ១០០៨ ដប (មួយដបមានចំណុះ២០០មីលីលីត្រ) ដើម្បីអាជ្ញាធរជាតិ​អាចផ្តល់ចែកជូន​បន្តដល់បងប្អូន​ដែលរស់នៅជាមួយមេរោគអេដស៍ សម្រាប់ជាជំនួយផ្នែកសុខភាព តាមលទ្ធភាពជាក់ស្តែង។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​លោកឱសថបណ្ឌិត ប្រធានមូលនិធិគីណាល់ រោងចក្រផលិតឱសថ ប៉េប៉េអឹម និងខនហ្វីរេល និងក្រុមការងារទាំងអស់​ដែលបានផ្តល់ជាអំណោយ​អាហារបំប៉នសុខភាព ខេម ប្រូប៊ីយូទិក និងបានគិតដល់អ្នកដែលរស់នៅ​ជាមួយមេរោគអដស៍ ដែលត្រូវការសារធាតុបំប៉ន ប្រូប៊ីយូទិក នេះ ដើម្បីលើកកម្ពស់សុខភាព។