ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង លោកជំទាវអញ្ចើញចុះសួរសុខទុក្ខ​សំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និង លោកជំទាវ អញ្ចើញចុះសួរសុខទុក្ខសំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋ​នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង លោកជំទាវ និងក្រុមការងារ​របស់ ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍​បានអញ្ចើញ​ចុះសួរសុខទុក្ខ​សំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តី និង លោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបបងប្អូន​ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និង បានសាកសួរសុខទុក្ខអំពីស្ថានភាពសុខភាព ជីវភាពរស់នៅ​របស់​លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជនយុវនារីជាកម្មករ ការធ្វើការងារនៅតាមរោងចក្រ សហគ្រាសនានា ឬប្រកបរបរធ្វើស្រែទទួលទាននៅក្នុងមូលដ្ឋាន។  
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនបងប្អូនប្រជាពលរដ្ឋ​អំពីគោលនយោបាយអភិវឌ្ឍន៍ ស្ថានភាពនយោបាយ ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច សាសនា សាងសង់ ស្ពាន-ផ្លូវថ្នល់ ការកើនឡើងនូវមធ្យោបាយ​ធ្វើដំណើរឡាន ម៉ូតូ វិស័យអប់រំ សុខាភិបាល ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺអេដស៍​នៅព្រះរាជាណាចក្រកម្ពុជា ជាដើម។
    ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកជំរាបជូនអំពីការគិតគូរ និងការលះបង់កំលាំងកាយ និង ពេលវេលាសំរាកផ្ទាល់ខ្លួនរបស់ សម្តេចនាយករដ្ឋមន្រ្តី ក្នុងការគិតគូរ ដឹកនាំ និងបានចុះសាកសួរ​សុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ ក្មួយៗជាកម្មករកម្មការនី នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា រួមទាំងរាល់ថ្ងៃសំរាកផង ដើម្បីបានដឹងសុខទុក្ខរបស់បងប្អូន និងជម្រាបជូន​បងប្អូនបន្តពីការរីកចម្រើន ការសម្រេចគោលនយោបាយ​លើកកំពស់ជីវភាពរស់នៅ​កាន់តែប្រសើរឡើងថែមទៀត ដូចជា ការរ៉ាប់រងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំ សុខមាលភាពរបស់ ក្មួយៗជាកម្មករកម្មការនី ឧបត្ថម្ភដល់ក្មួយៗកម្មការនី នៅពេលសំរាលកូន ជាដើម។
ជាពិសេស ក្រុមការងារចង់ស្វែងយល់ ឱ្យបានស៊ីជម្រៅ នូវជីវភាព រស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងការរីកចម្រើន ទាំងបញ្ហាប្រឈម​ដែលពួកគាត់បាន​ជួបប្រទះដើម្បី​ជួយរកដំណោះស្រាយ កែលំអរបញ្ហាទាំងនោះ។