ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីបើកសិក្ខាសាលាវាយតំលៃគម្រោងមូលនិធិសកល

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ  អេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាប្រចាំឆ្នាំស្តីពីការវាយតម្លៃ​ការរំពឹងទុកប្រចាំប្រទេសនៃ    មូលនិធិសកល នៅសណ្ឋាគាររ៉ាហ្វល់ ឡឺ រ៉ូយ៉ាល់ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការប្រតិបត្តិនិងគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ព្រមទាំងតំណាង   ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ក្រុមប្រជាជនងាយរងគ្រោះ ទីប្រឹក្សាបច្ចេកទេស និងអ្នកជំនាញ ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កាលពីឆ្នាំមុន ក្រុមពិនិត្យវាយតម្លៃបច្ចេកទេសបានស្នើសុំឱ្យសរសេរការវាយតម្លៃអំពី ការរំពឹងទុកប្រចាំប្រទេស ដោយផ្តល់នូវអនុសាសន៍​ទាំងស្រុង​មួយ​ក្នុងការ​អនុវត្ត និងផលប៉ះពាល់នៃយុទ្ធសាស្រ្តមូលនិធិសកលឆ្នាំ២០១៧-២០២២ ៖ “ការវិនិយោគដើម្បីបញ្ចប់ការរីករាលដាលមេរោគ”។    ការវាយតម្លៃការរំពឹងទុកប្រចាំប្រទេសគឺជា ទម្រង់នៃ​ការវាយតម្លៃ​ដែលមានលក្ខណៈឆ្នៃ   ប្រឌិតមួយ ដែលបានកើតឡើងក្នុងពេលដំណាលគ្នានៃជុំហិរញ្ញប្បទានមូលនិធិសកលបច្ចុប្បន្ន ពីឆ្នាំ២០១៨-២០២០។ កិច្ចការនេះជួយឱ្យពួកគេអង្កេត និងផ្តល់យោបល់ត្រឡប់ទាន់ពេល ទៅតាម​គំរូការងារ មូលនិធិសកល។
ការវាយតម្លៃការរំពឹងទុកប្រចាំប្រទេសបាននិងកំពុងប្រតិបត្តិការនៅកម្ពុជា អស់រយៈពេលជិតមួយឆ្នាំហើយ នៅក្នុងបរិយាកាសមួយដែលកំពុងតែប្រែប្រួល និងវិវឌ្ឍ។ ក្នុងឋានៈជាស្ថាប័នទទួលជំនួយផ្ទាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដើរតួនាទីថ្មី និងការទទួលខុសត្រូវថ្មី រួមជាមួយនឹងក្រសួងសុខាភិបាល។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា កម្ពុជា និងមូលនិធិសកលបានសម្រេចនូវគោលដៅរួមគ្នាយ៉ាងធំធេង ក្នុង រយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះ និងកំពុងបន្តដំណើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ តាមរយៈភាពជាដៃគូ ការរួមបញ្ចូលសព្វជ្រុងជ្រោយ កិច្ចសហការ ប្រទេសយើងកំពុងខិតទៅជិតដល់ការសម្រេចបានតាមគោលបំណងក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ អេដស៍ និងរបេង ហើយ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះមូលនិធិសកលដែលបានជួយគាំទ្រវិស័យ សុខាភិបាល និងប្រសិទ្ធពរឱ្យអង្គសិក្ខាសាលាទទួលបានជោគជ័យជាផ្លែផ្កាក្នុងការពិភាក្សាពេញមួយថ្ងៃ ដើម្បីអាចរៀបចំ និងកំណត់អាទិភាពនៃការវាយតម្លៃការរំពឹងទុកប្រចាំប្រទេស ធានាបាននូវចីរភាពក្នុងដំណាក់កាលអន្តរកាល និងសហហិរញ្ញវត្ថុនេះ និងជូនពរសមាជិកសមាជិកាកិច្ចប្រជុំនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ។