ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញសំណេះសំណាលជាមួយក្មួយៗ កម្មករ កម្មការនី នៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតី​ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករ កម្មការិនី ចំនួន១៥០០នាក់ នៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះផងដែរ មាន ឯកឧត្តម អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមការងារចុះជួយ      ឃុំទួលអំពិល មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកបរសេដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅឃុំទួលអំពិល។
បន្ទាប់ពី តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបជូនបងប្អូនកម្មករ​អំពីកិច្ចប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងការ​គិតគូរអំពី ការដំឡើងប្រាក់ខែ ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ​ដល់កម្មករ និងការដាក់​សំណួរ​ឱ្យកម្មករ​ឆ្លើយ ដើម្បីទទួលបានរង្វាន់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍​ទៅកាន់អង្គពិធីថា យើងចង់បាន​សុខសន្តិភាព​គឺត្រូវនាំគ្នាបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ពេលនោះ សម្តេចតេជោ នឹងបន្តដឹកនាំ​ឱ្យមានសន្តិភាព និងបន្តការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ​ជាប្រមុខបានខិតខំ​គិតគូរដល់ជីវភាព និងសុខមាលភាពកម្មករ​ដោយបានដំឡើង​ប្រាក់ខែជា រៀងរាល់ឆ្នាំ និងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន ១) ការផ្តល់របបសន្តិសុខសង្គម ពេលមានជំងឺ ឬគ្រោះថ្នាក់អាចទៅព្យាបាលដោយ​មិនគិតថ្លៃ និងពេលចាស់ទៅមាន​ប្រាក់ខែចូលនិវត្តន៍ ២) កម្មការិនីដែលមានផ្ទៃពោះ អនុញ្ញាតឱ្យចេញមុនម៉ោង និង​សម្រាល​មាតុភាព ៣ខែដោយមានប្រាក់ខែ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ទម្រាំបានសន្តិភាពគឺលំបាកណាស់។ យើងត្រូវនាំគ្នាការពារសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍន៍។ កាលសប្តាហ៍មុន ពេលចុះតាមផ្ទះប្រជាជន ឯកឧត្តមឮគេឃោសនាថាខ្មែរកាន់តែក្រទៅៗ។ តាមពិត​យើងមិនមែនក្រទេ ធនាគារពិភពលោកប្រកាសថា ខ្មែរលែងជាប្រទេសក្រីក្រទៀតហើយ ចាប់ពីឆ្នាំ២០១៦។ ឥឡូវយើងទៅសុំលុយគេ គេលែងឱ្យហើយ គឺគេឱ្យខ្ចី។ ប្រជាជនយើងថាខ្លួនក្រ គឺមកពីជំពាក់លុយធនាគារ។ អ្នកជំពាក់ធនាគារជាអ្នកគ្រាន់បើ ហើយមានការច្រឡំថា​ធនាគារជារបស់រដ្ឋ។ ជាក់ស្តែង ស្រុកកាន់តែមាន ជំពាក់គេកាន់តែច្រើន។ ពួកប្រឆាំងគេទទួលស្គាល់​ថាមានការអភិវឌ្ឍ តែប្រជាជនជំពាក់គេវ័ន្ធក។ ប្រទេស​កាន់តែមាន​ជំពាក់គេ​កាន់តែច្រើន។ អាម៉េរិកជំពាក់លុយគេច្រើនជាងគេ ហើយនៅអាស៊ានអ្នកជំពាក់លុយច្រើនជាងគេគឺសិង្ហបុរី។ រឿងជំពាក់ធនាគារជារឿងធម្មតា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីថា រឿងសុខសន្តិភាពសំខាន់ណាស់ បើគ្មានការដឹកនាំរបស់សម្តេចតេជោ យើងមិនដឹងជាកើតសង្រ្គាមប៉ុន្មានដងទេ។ អ្នកដែលប្រកាសថាខ្លួនឯងគ្រាន់បើ នោះ បើឡើង​កាន់អំណាច​ប្រទេស​នឹងមាន​សង្រ្គាម គឺដោយសារការលាបពណ៌។ ប្រទេសយើងសព្វថ្ងៃឯករាជ្យ មិនមែនជាអាយ៉ងរបស់នរណាទេ។ កិច្ចព្រមព្រៀងទីក្រុប៉ារីស នាំឱ្យយើងបានបោះឆ្នោតឆ្នាំ១៩៩៣។ រឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស កុំជឿ​មេដឹកនាំ​អតីតបក្សប្រឆាំងគេនិយាយ ត្រូវជឿអ្នកដែលធ្វើការចរចា និងអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតែ១២នាក់ទេ ហើយក្នុងនោះមានឯកឧត្តមទេសរដ្ឋមន្រ្តីម្នាក់ដែរ។ កិច្ចព្រមព្រៀង​បានបញ្ចូលក្នុង​រដ្ឋធម្មនុញ្ញ​ហើយ។ រដ្ឋធម្មនុញ្ញចែងឱ្យមានការបោះឆ្នោត៥ឆ្នាំ    ម្តង។ ដូច្នេះ បងប្អូនទាំងអស់ត្រូវត្រៀមខ្លួន​ទៅបោះឆ្នោត​ថ្ងៃទី២៩ ខែកក្កដា។ អ្នកដែលមិនទៅបោះឆ្នោតគឺ មិនគោរពប្រជាធិបតេយ្យ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវថា យើងត្រូវនាំគ្នាទៅបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំឱ្យមានសន្តិភាព និងបន្តអត្ថប្រយោជន៍ជូនកម្មករ និងការអភិវឌ្ឍន៍​ជាតិ​ទាំងមូល ហើយបានជូនពរកម្មករ កម្មការិនី និងប្រជាជន​ដែល​ចូលរួមក្នុងពិធីជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។